ហុងកុង៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងមួយក្រុម បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលថៃក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី កាលពីថ្ងៃច័ន្ទ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនៅប្រទេសថៃ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនិងរាជានិយម។

មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុងនានា កាលពីចុងសប្តាហ៍ក្នុងការប្រឆាំងនឹងការបង្ក្រាបរបស់រដ្ឋាភិបាល។ គេកាន់បដាដែលមានសារថា “ឈរជាមួយប្រទេសថៃ” និង មានសកម្មជនតិចជាង ១០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុល ហើយនៅក្នុងនោះក៏មាន លោក Joshua Wong ដែលជាមេដឹកនាំម្នាក់នៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងផងដែរ។

អ្នកទៅចូលរួមមានតិចនេះ អាចមកពីត្រូវរក្សាគម្លាតសង្គមនៅទីក្រុងហុងកុង។ នេះមិនមែនមកពីមិនសូវមានអ្នកគាំទ្រនោះទេ។

ក្រុមហ្វេសប៊ុកមួយមានឈ្មោះថា “ថៃនិងហុងកុងរួមគ្នា” ដែលមានរាយឈ្មោះមនុស្សដែលអាចបរិច្ចាគដល់ក្រុមបាតុករថៃ រួមមានអាវភ្លៀង អាម៉ូញាក់ និងឧបករណ៍បំពងសំឡេង៕
ចែករំលែកព័តមាននេះ