ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​​​​​ថា លោក​ត្រាំ​ធ្វើតេស្ត​អវិជ្ជ​មាន​​ច្រើន​ថ្ងៃ​ជាប់​គ្នា និង​មិន​អាច​ចម្លង​ទៅ​​អ្នក​ដទៃ​ទេ

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Fox News បានឱ្យ​ដឹង​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​ធ្វើតេស្ត​អវិជ្ជមាន​ក្នុង​ការ​រក​ជំងឺ​កូ​វី​ដ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Fox News បានឱ្យ​ដឹង​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​ធ្វើតេស្ត​អវិជ្ជមាន​ក្នុង​ការ​រក​ជំងឺ​កូ​វី​ដ ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា នេះ​បើ​យោង​តាម​គ្រូពេទ្យ​នៅ​សេត​វិមាន លោក​វេជ្ជបណ្ឌិត Sean Conley ដែល​បាន​អះអាង​ថា​ប្រធានាធិបតី​ចម្លង​ទៅ​អ្នក​ដទៃ​មិនកើត​ទេ​។

លោក​វេជ្ជបណ្ឌិត Conley បាន​សរសេរ​កំណត់ហេតុ​មួយ​ទៅ​លេខាធិការ​សារព័ត៌មាន​សេត​វិមាន លោក Kayleigh McEnany ដោយ​មាន​ប្រធានបទ​ថា​៖ “​ការ​ធ្វើតេស្ត​អវិជ្ជមាន​នៃ​បស់​ប្រធានា​ធិបតី​ដូ​ណា​ល់​ត្រាំ​”​។

Trump's test negative or positive? White House refuses to provide  information – Pledge Times

លោក Conley បាន​សរសេរ​ថា​៖ “​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​អ្នក​ទាក់ទង​នឹង​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ថ្មី​បំផុត​របស់​ប្រធានាធិបតី ខ្ញុំ​អាច​ចែករំលែក​ជាមួយ​អ្នក​ថា​គាត់​បាន​ធ្វើតេស្ត​អវិជ្ជមាន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា ដោយ​ប្រើ​តេស្ត Abbott BinaxNOW​។ វា​ជា​ការ​សំខាន់​ក្នុង​ការ​សម្គាល់ថា​ការ​ធ្វើតេស្ត​នេះ​មិន​ត្រូវ​បាន​ប្រើ​តែ​ម្តង ហើយ​មក​កំណត់​ភាព​អវិជ្ជមាន​នោះ​ទេ​។​”

Image

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ការ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​អវិជ្ជមាន​ម្តង​ហើយ​ម្តងទៀត ដែល​ទាក់​ទង​នឹង​ទិន្នន័យ​គ្លីនិក​និង​មន្ទីរពិសោធន៍​បន្ថែម​រួម​មានការ​ពិនិត្យ​រក RNA របស់​វីរុស និង​ការ​វាស់​ស្ទង់​កម្រិត PCR ក៏​ដូច​ជា​ការ​វាយតម្លៃ​ជា​បន្ត​នៃ​ការ​បណ្តុះ​មេរោគ​ជាដើម​។ ទិន្នន័យ​ដ៏​ស៊ីជម្រៅ​នេះ ស្រប​តាម​ការ​ណែនាំ​របស់​របស់ CDC សម្រាប់​អះអាង​ថា​លោក​ប្រធានាធិបតី​មិន​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ទេ​។

ការ​ធ្វើ​បច្ចុប្បន្នភាព ដែល​បញ្ជាក់​ដោយ​លោក​វេជ្ជបណ្ឌិត Conley បាន​កើតឡើង នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​បាន​វិល​ត្រឡប់​មក​រក​យុទ្ធនាការ​ឃោសនា​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​៕ ដក​ស្រង់​ចេញ​ពី​វេបសាយ ៖ foxnews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ