ជប៉ុន ៖ ប្រធានសមាគមគ្រូពេទ្យជប៉ុន លោកវេជ្ជបណ្ឌិត Toshio Nakagawa បានព្រមានពីការកើនឡើងនៃការឆ្លងជម្ងឺកូវីដកាលពីពេលថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជារលកទីបី ហើយបានជម្រុញឱ្យរដ្ឋាភិបាលបង្កើនវិធានការបង្ការ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។ នេះបើយោងតាមប្រភពព័ត៌មាន CNN ។

ក្រសួងសុខាភិបាលជប៉ុន បានប្រកាសពីករណីកូវីដថ្មីចំនួន ១,៥៤៦ករណី និងមានអ្នកស្លាប់ ១០នាក់បន្ថែមទៀត សម្រាប់ថ្ងៃពុធ ដែលជាចំនួនខ្ពស់បំផុតនៃការឆ្លងមេរោគប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី៧ ខែសីហា ដែលជាកម្រិតខ្ពស់បំផុតនៃរលកចុងក្រោយ។

ឥឡូវនេះប្រទេសជប៉ុនបានរាយការណ៍ថា មានអ្នកឆ្លងចំនួន ១១២,៤២៣នាក់ ដែលក្នុងនោះមានអ្នកស្លាប់ ១,៨៦៤នាក់។

ទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីចំនួន ៣១៧ករណី កាលពីថ្ងៃពុធ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២០ ខែសីហា ខណៈពេលដែលខេត្តធំបំផុតទី ២ របស់ប្រទេសជប៉ុន គឺអូសាកាបានរាយការណ៍ថា មានចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតមិនធ្លាប់មានស្មើនឹង ២៥៦នាក់៕
ចែករំលែកព័តមាននេះ