លោកត្រាំនិងភរិយា ធ្វើតេស្តរកកូវីដ-១៩ ក្រោយជំនួយការម្នាក់បានឆ្លង
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថា ជំនួយការកំពូលររបស់លោក…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថា ជំនួយការកំពូលររបស់លោក…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថា ជំនួយការកំពូលររបស់លោក លោកស្រី Hope Hicks បានឆ្លងជំងឺកូវីដ១៩ ហើយលោកនិងភរិយាលោកបានធ្វើតេស្តរកជម្ងឺនេះនៅល្ងាចថ្ងៃព្រហស្បតិ៍។
លោក Trump បាននិយាយថា លោកមិនដឹងថា តើគាត់បានឆ្លងវីរុសនេះឬទេ? ដោយនិយាយថា គាត់ចំណាយពេលច្រើនជាមួយនឹងលោកស្រី Hicks។ តែលោកស្រី តែងតែពាក់ម៉ាស់ជាប់រហូត។
លោក Trump បាននិយាយថា គាត់មិនប្រាកដថា នៅពេលណាគាត់នឹងទទួលបានលទ្ធផលតេស្តត្រឡប់មកវិញនោះទេ ប៉ុន្តែបានបង្ហាញថាវាទំនងជានៅយប់នេះឬព្រឹកស្អែក។
គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តវិជ្ជមានរបស់លោកស្រី Hicks គឺជាករណីឆ្លងជម្ងឺកូវីដ ដែលត្រូវបានគេស្គាល់ជាលើកទី៥ និង ជាមនុស្សដែលជិតស្និទ្ធជាមួយនឹង លោកប្រធានាធិបតីចាប់តាំងពីជម្ងឺរាតត្បាតបានចាប់ផ្តើម៕
ចែករំលែកព័តមាននេះ