ចិន៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមប្រឹក្សារដ្ឋប្រទេសចិនបាននិយាយកាលពីថ្ងៃច័ន្ទថា ការលក់រថយន្តអគ្គិសនី រថយន្ត Hybrid និង រថយន្តប្រើប្រាស់ថាមពលអ៊ីដ្រូសែន នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ២០% នៃការលក់រថយន្តថ្មីសរុបនៅត្រឹមឆ្នាំ ២០២៥ ពីចំនួន៥%នាពេលបច្ចុប្បន្ននេះ។
ក្រុមប្រឹក្សារដ្ឋចិនបាននិយាយនៅក្នុងសេចក្តីប្រកាសឯកសារគោលនយោបាយដែលជាផ្នែកមួយនៃការចេញផ្សាយផែនការ៥ ឆ្នាំលើកទី ១៤ របស់ប្រទេសរហូតដល់ឆ្នាំ ២០២៥ ថា ការលក់រថយន្តដែលរួមបញ្ចូលទាំងថាមពលអគ្គីសនី រថយន្ត Hybrid និង រថយន្តអ៊ីដ្រូសែន នឹងកើនឡើងនៅពេលដែលឧស្សាហកម្មរថយន្តប្រើថាមពលថ្មីរបស់ចិនបានកែលម្អបច្ចេកវិទ្យានិងការប្រកួតប្រជែង។
ក្រុមប្រឹក្សារដ្ឋបានតស៊ូមតិសម្រាប់ការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យានៃគ្រឿងបន្លាស់យានយន្តអគ្គិសនីរបស់ប្រទេសចិន និងការបង្កើតបណ្តាញសាកអាគុយអគ្គិសនីនិងបណ្តាញអាគុយអគ្គិសនី ឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីធ្វើឱ្យយានយន្តអគ្គិសនីមានភាពងាយស្រួលជាងមុន។
ក្រុមប្រឹក្សារដ្ឋបានតស៊ូមតិសម្រាប់ការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យានៃគ្រឿងបន្លាស់យានយន្តអគ្គិសនីរបស់ប្រទេសចិន និងការបង្កើតបណ្តាញសាកអាគុយអគ្គិសនីនិងបណ្តាញអាគុយអគ្គិសនី ឱ្យមានប្រសិទ្ធិភាពជាងមុន ដើម្បីធ្វើឱ្យយានយន្តអគ្គិសនីមានភាពងាយស្រួលជាងមុន។
ក្រុមហ៊ុនដែលរួមមានក្រុមហ៊ុន Tesla Inc, Volkswagen និង Nio Inc កំពុងពង្រីកផលិតកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ដោយការលក់រំពឹងថានឹងមានប្រហែល ១.១លានគ្រឿងនៅឆ្នាំនេះ៕
ចែករំលែកព័តមាននេះ