អាមេរិក៖ វេជ្ជបណ្ឌិតរបស់សេតវិមានអាមេរិក លោក Sean Conley បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ មិនមានរោគសញ្ញាកូវីដ១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជាមួយនឹងការពិនិត្យរាងកាយនិងសញ្ញាសំខាន់ៗរបស់គាត់ ដែលបង្ហាញពីស្ថានភាពរបស់លោកថានៅតែធម្មតា។ នេះបើតាមប្រភព័ត៌មាន Reuters ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញដោយមានការអនុញ្ញាតពីលោក ដូណាល់ត្រាំ បាននិយាយថា លោកប្រធានាធិបតីមិនមានគ្រុនក្តៅអស់រយៈពេលជាងបួនថ្ងៃ ហើយមិនត្រូវការទទួលអុកស៊ីសែនបន្ថែមទេ ចាប់តាំងពីចូលមន្ទីរពេទ្យដំបូង។

គួរបញ្ជាក់ផងដែរថា លោក ត្រាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសុក្រ បន្ទាប់ពីការធ្វើតេស្តរកកូវីដបានបង្ហាញថា លោកមានផ្ទុកជម្ងឹកូវីដ១៩។ ក្រោយពីបានសម្រាកពេទ្យបាន២ថ្ងៃ លោកបានត្រឡប់ទៅសេតវិមានវិញកាលពីថ្ងៃច័ន្ទ៕
ចែករំលែកព័តមាននេះ