ប្រើពេលត្រឹម៤ថ្ងៃ ចិនធ្វើតេស្តលើប្រជាជនជាង១០លាននាក់ហើយ
ចិន៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមមន្ត្រីសុខាភិបាលចិននៅភាគខាងកើតទីក្រុង Qingdao បានធ្វើតេស្តរកកូវីដ១៩ លើប្រជាជនចំនួន ៩,៩៤៧,៣០៤នាក់ ក្នុងរយៈពេល ៤ថ្ងៃ…
ចិន៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមមន្ត្រីសុខាភិបាលចិននៅភាគខាងកើតទីក្រុង Qingdao បានធ្វើតេស្តរកកូវីដ១៩ លើប្រជាជនចំនួន ៩,៩៤៧,៣០៤នាក់ ក្នុងរយៈពេល ៤ថ្ងៃ…
ចិន៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមមន្ត្រីសុខាភិបាលចិននៅភាគខាងកើតទីក្រុង Qingdao បានធ្វើតេស្តរកកូវីដ១៩ លើប្រជាជនចំនួន ៩,៩៤៧,៣០៤នាក់ ក្នុងរយៈពេល ៤ថ្ងៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងទីក្រុង ដើម្បីបញ្ឈប់ការឆ្លង១២ករណី មិនឱ្យកើតទៅជាការឆ្លងធំមួយនៅក្នុងទីក្រុង។
គណៈកម្មការសុខាភិបាលក្រុង Qingdao បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលនៃការធ្វើតេស្តចំនួន ៧,៦៤៦,៣៥៣ ត្រូវបានគេរកឃើញថាមិនមានករណីវិជ្ជមាននោះទេ។
កម្មវិធីធ្វើតេស្តទ្រង់ទ្រាយធំ ត្រូវបានអាជ្ញាធរដាក់ចេញ បន្ទាប់ពីមានអ្នកឆ្លងកូវីដដោយគ្មានរោគសញ្ញា មានទំនាក់ទំនងនឹងមន្ទីរពេទ្យដែលព្យាបាលករណីនាំចូល កាលពីចុងសប្តាហ៍។
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយថា មានករណីថ្មីចំនួន ១១ ត្រូវបានរាយការណ៍នៅថ្ងៃពុធ នៅទូទាំងប្រទេស។ ១០នាក់ក្នុងចំណោមនោះ ត្រូវបាននាំចូល ហើយមួយករណីជាករណីមិនស្តែងជារោគសញ្ញា ហើយទើបតែចេញជារោគសញ្ញាបន្តិចបន្តួច៕
ចែករំលែកព័តមាននេះ