បាតុករថៃនៅបន្តប្រមូលផ្តុំនៅល្ងាចនេះទោះបីមានការហាមឃាត់
ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់បានចាប់ផ្តើមប្រមូលផ្ដុំគ្នានៅផ្លូវប្រសព្វ Prathumwan…
ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់បានចាប់ផ្តើមប្រមូលផ្ដុំគ្នានៅផ្លូវប្រសព្វ Prathumwan…
ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់បានចាប់ផ្តើមប្រមូលផ្ដុំគ្នានៅផ្លូវប្រសព្វ Prathumwan ប្រទេសថៃ កាលពីល្ងាចថ្ងៃសុក្រ ដោយទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា លាឈប់ពីតំណែង។
បាតុកម្មនាពេលថ្មីៗចុងក្រោយនេះ បានចាប់ផ្តើមនៅម៉ោង ៥ល្ងាច ថ្ងៃសុក្រនេះ។ ក្រុមអ្នកតវ៉ានៅតាមដងផ្លូវបែកជាបួន បានស្រែកប្រាប់អ្នកដែលកំពុងដើរលើស្ពានអាកាស ឱ្យចុះមកក្រោមដើម្បីធ្វើការតវ៉ាជាមួយនឹងពួកគេ។
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល មិនបានខ្វល់ខ្វាយជាមួយនឹងការដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ដោយពួកគេបានប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីដាក់សម្ពាធលើឧត្តមសេនីយ៍ប្រាយុទ្ធ ដែលជានាយករដ្ឋមន្រ្តី ឱ្យចុះចេញពីតំណែង និងដោះលែងសកម្មជនដែលជាប់ឃុំឃាំង។
អ្នករៀបចំបាតុកម្ម កាលពីម្សិលមិញថ្ងៃព្រហស្បត្តិ៍ បានបញ្ឆោតប៉ូលីសថាខ្លួននឹងធ្វើបាតុកម្មនៅផ្លូវប្រសព្វ Ratchaprasong ដែលជាកន្លែងប្រមូលផ្តុំគ្នា តែតាមការពិតពួកគេធ្វើនៅផ្លូវប្រសព្វ Pathumwan សោះ។
ប៉ូលីសបានព្រមានថា ក្រុមបាតុករនឹងត្រូវបានចាប់ខ្លួន ប្រសិនបើពួកគេចូលរួមនៅក្នុងបាតុកម្ម ខណៈដែលការដាក់ប្រទេសក្នុងភាពអាសន្ន កំណត់ឱ្យមានការជួបជុំមិនឱ្យលើសពី៥នាក់។
គួរបញ្ជាក់ផងដែរថា ដោយសារតែការធ្វើបាតុកម្មនេះហើយ ផ្សារទំនើបធំៗ រួមមាន Siam Paragon, Siam Center និង Siam Discovery មិនអាចបើកដំណើរការបាន។ នេះសូម្បីតែស្ថានីយរថភ្លើងនៅពហុកីឡដ្ឋានជាតិក៏បិទផងដែរ៕
ចែករំលែកព័តមាននេះ