អង់គ្លេស៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា អ្នកនាំពាក្យរបស់ Downing Street បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលធ្លាប់កើតជំងឺកូវីដម្តងរួចទៅហើយ កំពុងតែធ្វើចត្តាឡីស័កខ្លួនឯង ក្រោយពីបានទាក់ទងជាមួយនឹងអ្នកដែលមានតេស្តកូវីដវិជ្ជមាន។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ “នាយករដ្ឋមន្ត្រីថ្ងៃនេះត្រូវបានជូនដំណឹងដោយ NHS Test and Trace ថា គាត់ត្រូវបានគេតម្រូវឱ្យផ្តាច់ខ្លួននៅតែឯងមួយរយៈ ដោយសារតែបានទាក់ទងជាមួយនឹងអ្នកដែលមានតេស្តកូវីដវិជ្ជមាន។”

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ “លោកនាយករដ្ឋមន្ត្រីនឹងអនុវត្តតាមការណែនាំហើយកំពុងតែនៅដាច់ដោយឡែកដោយខ្លួនឯង។ គាត់នឹងបន្តធ្វើការពី Downing Street រួមមានការដឹកនាំ ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឆ្លងរាលដាលនៃវីរុសនេះផងដែរ។”
អ្នកនាំពាក្យរូបនេះបានបន្តថា៖ “នាយករដ្ឋមន្ត្រីសុខសប្បាយជាធម្មតាទេ ហើយមិនមានរោគសញ្ញានៃកូវីដនោះទេ។”
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson បានជួបជាមួយសមាជិកសភាតូចមួយក្រុម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រួមទាំងលោក Lee Anderson ដែលជាំសមាជិកសភាសម្រាប់ Ashfield។ ក្រោយមក លោក Lee បានវិវត្តរោគសញ្ញាកូវីដ១៩ ជាបន្តបន្ទាប់ ហើយឥឡូវនេះបានធ្វើតេស្តវិជ្ជមាន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ