ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​សម្រេច​ដក​ចេញ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

4 ឆ្នាំ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ ចាន​អូ​ចា កាលពី​ម្សិលមិញ​បាន​ដក​ចេញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​បទបញ្ជា​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត នៅ​ទីក្រុង​បាងកក​មួ​យស​ប្តា​ហ៍…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ ចាន​អូ​ចា កាលពី​ម្សិលមិញ​បាន​ដក​ចេញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​បទបញ្ជា​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត នៅ​ទីក្រុង​បាងកក​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។

ទោះ​យ៉ាងណា​ការ​ធ្វើ​បាតុកម្ម​បាន​បន្ត​នៅ​ខេត្ត​ជា​ច្រើន​កាលពី​ម្សិលមិញ ដោយ​មាន​ហ្វូង​មនុស្ស​អំពាវ​នាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។ កាលពី​ថ្ងៃ​ពុធ ក្រុម​អ្នក​តវ៉ា​បាន​ប្តេជ្ញា​ថា នឹង​​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​របស់​ពួក​គេ ហើយ​បញ្ចប់​រាល់​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ពួក​គេ ប្រសិនបើ​លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ លាលែង​ពី​តំណែង​ក្នុង​រយៈពេល​បី​ថ្ងៃ ។

Thailand cancels emergency decree in bid to calm protests - Pique  Newsmagazine

ការ​ដក​ចេញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ​បាន​កើតឡើង បន្ទាប់​ពី​ឧត្តមសេនីយ៍​ប្រា​យុទ្ធ​ បាន​បង្ហាញខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃ​ពុធ​។ ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​របស់​លោកនាយក​រដ្ឋមន្ត្រី លោក​បាន​ជម្រុញ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ដកថយ​ពី​ជម្លោះ​នយោបាយ ដោយ​បន្ថែម​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ដកហូត​នូវ​ស្ថានភាព​អាសន្ន​ធ្ងន់ធ្ងរ​។

Thai PM revokes emergency measures after week of protests - RFI

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​រឹត​បន្តឹង​កូ​វី​ដ​នៅ​តែ​មាន​ដដែល​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Royal Gazette ស្ថានភាព​គ្រាអាសន្ន​ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មួយ​ខែ​នោះ ត្រូវ​បាន​ដក​ចេញ​នៅ​រសៀល​ម្សិលមិញ​។ សេចក្តី​ប្រកាស​បាន​និយាយ​ថា វា​ពិតជា​ដូច្នេះ​មែន​ព្រោះ​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​បញ្ចប់ ហើយ​អាជ្ញាធរ​អាច​អនុវត្ត​បទបញ្ជា​និង​ច្បាប់​ពាក់ព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ