ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុងរបស់ភូមាកំពុងរងសម្ពាធ ពី ការកើនឡើងករណីជម្ងឺឆ្លង

4 ឆ្នាំ មុន

យ៉ាំងហ្គោន៖ ទីក្រុងធំបំផុតនៅមីយ៉ាន់ម៉ាបានបង្កើតមជ្ឈមណ្ឌលសំរាប់ដាក់អ្នកឆ្លងជម្ងឹកូវីដថ្មីយ៉ាងឆាប់រហ័ស ដោយសារតែមានការកើនឡើងលឿនពេកនូវករណីឆ្លងកូវីដ ខណៈបុគ្គលិកពេទ្យដែលធ្វើការហួសកម្លាំងមានការភ័យខ្លាចករណីរាប់ពាន់ទៀតនឹងមកដល់។ នេះបើតាមប្រភពព័ត៌មាន Bangkok Post ។ ប្រទេសមីយ៉ាន់ម៉ាមានប្រព័ន្ធថែទាំសុខភាពពិបាកមួយនៅលើពិភពលោក ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ…

យ៉ាំងហ្គោន៖ ទីក្រុងធំបំផុតនៅមីយ៉ាន់ម៉ាបានបង្កើតមជ្ឈមណ្ឌលសំរាប់ដាក់អ្នកឆ្លងជម្ងឹកូវីដថ្មីយ៉ាងឆាប់រហ័ស ដោយសារតែមានការកើនឡើងលឿនពេកនូវករណីឆ្លងកូវីដ ខណៈបុគ្គលិកពេទ្យដែលធ្វើការហួសកម្លាំងមានការភ័យខ្លាចករណីរាប់ពាន់ទៀតនឹងមកដល់។ នេះបើតាមប្រភពព័ត៌មាន Bangkok Post ។

ប្រទេសមីយ៉ាន់ម៉ាមានប្រព័ន្ធថែទាំសុខភាពពិបាកមួយនៅលើពិភពលោក ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ ប្រទេសនេះនៅតែមិនមានសុវត្ថិភាពដោយសារជម្ងឺរាតត្បាត ដែលបានសម្លាប់មនុស្សជិតមួយលាននាក់នៅទូទាំងពិភពលោក។

កាលពីចុងខែមុន មានករណីជម្ងឺកូវីដ១៩ នៅទូទាំងប្រទេសមានតិចជាង ៤០០ករណី ហើយមានតែ ៦នាក់បានស្លាប់ដោយសារជម្ងឺនេះ។

New Wuhan hospital set to open Monday

ប៉ុន្តែការកើនឡើងនូវចំនួនករណីនៅភាគខាងលិចនៃប្រទេសបានរីករាលដាលយ៉ាង លឿននៅកន្លែងផ្សេងហើយចំនួនអ្នកឆ្លងមានការកើនឡើងទ្វេដងរៀងរាល់សប្តាហ៍។ ពួកគេត្រូវបានគេរំពឹងថានឹងឆ្លងដល់ ១០០០០ នាក់ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃខាងមុខ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧៤នាក់។

ទីក្រុងយ៉ាំងហ្គោនបានរកឃើញអ្នកឆ្លងច្រើន ហើយឥឡូវនេះកំពុងស្ថិតនៅក្រោមការចាក់សោរយ៉ាងតឹងរ៉ឹង ដែលការភ័យខ្លាចជាច្រើននឹងធ្វើឱ្យអន្តរាយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្របំផុតនៅក្នុងទីក្រុង។

Myanmar races to build field hospital as coronavirus surge stretches health  system - SE Asia - The Jakarta Post

ប្រជាជនប្រមាណ ៦,០០០នាក់​ ត្រូវបានគេដាក់ឱ្យ នៅដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អគារថ្មីចំនួន៧ ត្រូវបានសាងសង់ ដើម្បីអាចទទួលអ្នកឆ្លងថ្មីចំនួន ១០០០នាក់ផ្សេងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ