វៀតណាម ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសជនជាតិវៀតណាមវ័យកណ្តាលម្នាក់កំពុងត្រូវបានគេចាត់ទុកជាតារា TikTok ដោយគ្រាន់តែនៅស្ងៀមមិនធ្វើអ្វី ក្រៅពីសម្លឹងកាមេរ៉ា។

ជនជាតិវៀតណាម លោក Anh Tran Tan គ្រាន់តែប្រើកាមេរ៉ាទូរស័ព្ទរបស់គាត់ ថតសកម្មភាពសម្លឹងស្ងៀមមិនធ្វើអ្វី ហើយមានភ្ជាប់ជាមួយនឹងតន្ត្រីវៀតណាមចាក់នៅខាងក្រោយ។

គាត់មិនមានព័ត៌មានអ្វីច្បាស់លាស់អ្វីនៅលើ TikTok ទេ ដោយគ្រាន់តែមានវីដេអូខ្លីៗ ២ទៅ៣ប៉ុណ្ណោះ។ ប៉ុន្តែគាត់មានអ្នកតាមដានជាង ៥០០,០០០នាក់ និងអ្នកចុច Like ជាង ៧.៨លាននាក់។ គាត់អាចមានអ្នកគាំទ្រច្រើនបែបនេះ ដោយគ្រាន់តែនៅស្ងៀមសម្លឹងកាមេរ៉ាតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបុរសវៀតណាមម្នាក់នេះ មិនមេនជាមនុស្សតែម្នាក់ដែលបានធ្វើរឿងចម្លែកនេះទេ។ កាលពីប៉ុន្មានខែមុន មានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះ Muhammad Didit បានថតសកម្មភាពអង្គុយស្ងៀមមិនធ្វើអ្វីទាល់តែសោះ ហើយបង្ហោះចូលក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមានអ្នកមើលជាច្រើនលាននាក់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ