ថៅកែទឹកសុទ្ធ បានក្លាយទៅជាអ្នក មានជាងគេ វ៉ាដាច់លោក Jack Ma
ចិន ៖ យោងតាមសន្ទស្សន៍របស់មហាសេដ្ឋី Bloomberg បានឱ្យដឹងថា លោក Zhong Shanshan ស្ថាបនិកយីហោទឹកបរិសុទ្ធ Nongfu…
ចិន ៖ យោងតាមសន្ទស្សន៍របស់មហាសេដ្ឋី Bloomberg បានឱ្យដឹងថា លោក Zhong Shanshan ស្ថាបនិកយីហោទឹកបរិសុទ្ធ Nongfu…
ចិន ៖ យោងតាមសន្ទស្សន៍របស់មហាសេដ្ឋី Bloomberg បានឱ្យដឹងថា លោក Zhong Shanshan ស្ថាបនិកយីហោទឹកបរិសុទ្ធ Nongfu Spring របស់ចិន បានយកឈ្នះស្ថាបនិក Alibaba លោក Jack Ma ក្នុងការក្លាយជាអ្នកមានជាងគេបំផុតរបស់ប្រទេសនេះ។
លោក Zhong គឺជាអ្នកមានបំផុតទី៣ របស់ប្រទេសចិនរួចទៅហើយ បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានផ្សព្វផ្សាយជាសាធារណៈកាលពីដើមខែនេះ ជាមួយនឹងការចុះបញ្ជីនៅទីក្រុងហុងកុង។ គិតត្រឹមថ្ងៃពុធ ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់លោក បានកើនឡើងដល់ ៥៨.៧ពាន់លានដុល្លារ ដែលលើសពីលោក Jack Ma ដែលមានចំនួន ៥៦.៧ពាន់លានដុល្លារ។ នេះបើយោងតាមការគណនារបស់ Bloomberg ។
ឋានៈថ្មីរបស់ លោក Zhong ក៏ធ្វើឱ្យលោកស្ថិតនៅលើ លោក Pony Ma ដែលបានបង្កើតក្រុមហ៊ុន Tencent។ មិនដូច Jack Ma និង Pony Ma ទេ លោក Zhong មិនមែនជាសហគ្រិនបច្ចេកវិទ្យាទេ។ នៅខាងក្រៅភាគហ៊ុនរបស់លោកនៅក្រុមហ៊ុនទឹកសុទ្ធ លោកគឺជាប្រធានអ្នកផលិតវ៉ាក់សាំងនៅក្រុមហ៊ុន Beijing Wantai Biological Pharmacy។ ក្រុមហ៊ុននោះបានផ្សព្វផ្សាយជាសាធារណៈនៅទីក្រុងស៊ាងហៃនៅឆ្នាំនេះ ដែលបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោកផងដែរ។
លោក Rupert Hoogewerf ប្រធានក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Hurun Report បានមានប្រសាសន៍ថា៖ «តាមធម្មតាអ្នករំពឹងថា លេខមួយនៅក្នុងប្រទេសចិន គឺមកពីបច្ចេកវិទ្យា»។
លោកចូវត្រូវបានគេស្គាល់ថា ជាមនុស្សដែលមិនសូវចេញមុខចេញមាត់ ហើយមិនលេចធ្លោដូចថ្នាក់ដឹកនាំក្រុមហ៊ុនដទៃទៀតទេ ដែលធ្វើឱ្យអ្នកខ្លះលើកឡើងថា លោកគឺជាមនុស្សធ្វើអីតែឯងៗ៕
ចែករំលែកព័តមាននេះ