ជប៉ុន៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា កាលពីថ្ងៃពុធក្រសួងដឹកជញ្ជូនជប៉ុន បានអនុញ្ញាតឱ្យអ្នកបើកតាក់ស៊ីនៅទីក្រុងតូក្យូ មានសិទ្ធិបដិសេធអ្នក ដំណើរដែលមិនពាក់ម៉ាសដោយគ្មានហេតុផលត្រឹមត្រូវ ចំពេលមានការព្រួយបារម្ភជាប្រចាំអំពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។
ការអនុម័តលើបទប្បញ្ញត្តិដែលបានស្នើសុំដោយក្រុមហ៊ុនតាក់ស៊ីចំនួន១០ នៅក្នុងរដ្ឋ ធានីក៏អាចប៉ះពាល់ដល់បទដ្ឋាននៃក្រមសីលធម៌នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសផងដែរ។ ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវរបស់ប្រទេសជប៉ុនបានចែងថា ប្រតិបត្តិករតាក់ស៊ីមិនអាចបដិសេធអ្នកដំណើរបានទេ លើកលែងតែពួកគេស្រវឹងឬប្រើអំពើហឹង្សាចំពោះអ្នកបើកបរក្នុងចំណោមកាលៈទេសៈពិសេសផ្សេងទៀត។ ប្រតិបត្តិករតាក់ស៊ីកំណត់ច្បាប់ដោយផ្អែកលើច្បាប់ ដែលត្រូវទទួលបានការអនុញ្ញាតពីក្រសួងដែនដីហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍។
ក្រុមហ៊ុនតាក់ស៊ីតូក្យូបានស្នើសុំឱ្យក្រសួងអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរផ្នែកខ្លះនៃអាកប្ប កិរិយា ដូចជាអ្នកដំណើរដែលស្រវឹងនិយាយខ្លាំងៗ ដោយមិនពាក់ម៉ាស ដែលនឹងបង្កើនហានិភ័យនៃការឆ្លងមេរោគកូរ៉ូណាសម្រាប់អ្នកបើកបរតាក់ស៊ី។
មន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយថា«បទប្បញ្ញត្តិនេះមិនមែនឱ្យទៅបដិសេធទាំងស្រុងលើអ្នកដែលមិនពាក់ម៉ាសនោះទេ ។ តែគេត្រូវសួរឱ្យច្បាស់ពីមូលហេតុមិនពាក់ម៉ាស ឬក៏ ពាក់ម៉ាសមិនកើត» ។
ក្រសួងបាននិយាយថា បទប្បញ្ញត្តិនេះត្រូវបានអនុម័តដើម្បីការពារមិនត្រឹមតែអ្នកបើកបរតាក់ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកជិះក្រោយៗទៀត។
កាលពីថ្ងៃពុធ ទីក្រុងតូក្យូបានរាយការណ៍ពីករណីឆ្លងវីរុសបន្ថែមចំនួន ១២២ករណី ដែលធ្វើអោយចំនួនសរុបនៃករណីឆ្លងនៅក្នុងប្រទេសកើនដល់៣១,៦២៤ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមខេត្តចំនួន៤៧ របស់ប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ