ជប៉ុន ៖ កាសែតជប៉ុន Yomiuri បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនគ្រោងនឹងដកការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស ទៅកាន់ប្រទេសចិន និងប្រទេសចំនួន ១១ផ្សេងទៀតនៅខែក្រោយនេះ។

ប្រទេស និងតំបន់ចំនួន ១១ផ្សេងទៀតរួមមាន តៃវ៉ាន់ អូស្ត្រាលី ញូវហ្សេឡែន សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ី។

កាសែតនេះបានសរសេរថា រដ្ឋាភិបាលជប៉ុនដែលបច្ចុប្បន្នហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេស និងតំបន់ចំនួន ១៥៩ នឹងណែនាំឱ្យអ្នកធ្វើដំណើរជៀសវាងពីដំណើរទស្សនកិច្ចដែលមិនចាំបាច់ និងមិនបន្ទាន់ ទៅកាន់ប្រទេសទាំង ១២ខាងលើ។ នេះបើទោះបីជាបើកឱ្យធ្វើដំណើរក៏ដោយ ក៏មិនគួរទៅពេលដែលមិនចាំបាច់ដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ