ចិន៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោក Chen Wansheng អភិបាលរងក្រុង Qingdao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ទីក្រុង Qingdao នៅភាគខាងកើតប្រទេសចិន បានធ្វើតេស្តរកកូវីដលើមនុស្សជាង ៧.៥លាននាក់ក្នុងទីក្រុង។

គិតត្រឹមព្រឹកថ្ងៃពុធនេះ ទីក្រុងបានធ្វើតេស្តលើមនុស្សសរុបចំនួន ៧,៥០២,៧២០នាក់។ លោកបានបន្ថែមថាការធ្វើតេស្តជាង ៤លាន មិនឃើញមានករណីថ្មីណាមួយនោះទេ។

ក្រុង Qingdao បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើការតេស្តទ្រង់ទ្រាយធំ ក្នុងរយៈពេល ៥ថ្ងៃបន្ទាប់ពីមានករណីចំនួន ១២ ត្រូវបានរាយការណ៍កាលពីចុងសប្តាហ៍ ខណៈដែលទីក្រុងនេះមានប្រជាជន ៩លាននាក់៕

ចែករំលែកព័តមាននេះ