ចិនគ្រោងធ្វើតេស្តរកកូវីដលើប្រជាជន៩លាននាក់ ក្រោយរកឃើញផ្ទុះនៅទីក្រុងមួយ
ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិនគ្រោងនឹងធ្វើតេស្តរកកូវីដលើមនុស្សចំនួន ៩លាននាក់ ក្នុងរយៈពេល…
ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិនគ្រោងនឹងធ្វើតេស្តរកកូវីដលើមនុស្សចំនួន ៩លាននាក់ ក្នុងរយៈពេល…
ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិនគ្រោងនឹងធ្វើតេស្តរកកូវីដលើមនុស្សចំនួន ៩លាននាក់ ក្នុងរយៈពេល ៥ថ្ងៃខាងមុខនេះ បន្ទាប់ពីករណីឆ្លងវីរុសនេះត្រូវបានគេរាយការណ៍ថា បានបង្កការព្រួយបារម្ភអំពីការរីករាលដាលកាន់តែទូលំទូលាយ។
ប្រទេសចិនបានឆ្លងវីរុសកូវីដ១៩យ៉ាងច្រើន តាំងពីពាក់កណ្តាលខែសីហា ដោយករណីទាំងអស់ត្រូវបានរាយការណ៍ដោយប្រទេសនេះ ដែលនាំចូលពីកន្លែងផ្សេងទៀត។ គណៈកម្មការសុខាភិបាលក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា គិតត្រឹមថ្ងៃទី១១ ខែតុលា ទីក្រុង Qingdao បានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួន ១២ករណី ដែលទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យព្យាបាលការឆ្លងមេរោគដែលនាំចូល។
ការធ្វើតេស្តទ្រង់ទ្រាយធំត្រូវបានអនុវត្តរួចហើយ នៅឯមន្ទីរពេទ្យ Qingdao Chest ដែលត្រូវបានគេចាក់សោរទុក ដោយមានបុគ្គលិកនិងអ្នក៊ជំងឺចំនួន ១១៤,៨៦២នាក់ បានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃច័ន្ទ។
ការធ្វើតេស្តនឹងត្រូវបានធ្វើនៅទូទាំងទីក្រុងសម្រាប់ប្រជាជនទាំង ៩លាននាក់ ដែលវាជាការធ្វើតេស្តទ្រង់ទ្រាយធំដូចទៅនឹងកាលដែលធ្វើនៅទីក្រុងប៉េកាំង និង ទីក្រុងដទៃទៀតនៅទូទាំងប្រទេសចិន ដែលត្រូវបានគេរកឃើញពីការឆ្លងមេរោគ។
ការឆ្លើយតបទាំងនោះទទួលបានជោគជ័យ ក្នុងការរក្សាអត្រាឆ្លងទូទៅរបស់ប្រទេសចិន ចាប់តាំងពីអត្រាផ្ទុះដំបូងត្រូវបានបង្ក្រាបនៅក្នុងខែមីនា។ វាបានជួយឱ្យជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញ ដោយមានភ្ញៀវទេសចរជាង ៦០០លាននាក់ធ្វើដំណើរក្នុងខែនេះ សម្រាប់សប្តាហ៍មាសដែលជាថ្ងៃឈប់សម្រាកជាតិជុំវិញពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ។
អាជ្ញាធរនៅក្នុងទីក្រុងកំពង់ផែខាងលើ បាននិយាយថា ប្រភពជាក់លាក់នៃការឆ្លងមេរោគកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ យោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនគិតត្រឹមសប្តាហ៍នេះ ប្រទេសចិនបានកត់ត្រាករណីដែលបានបញ្ជាក់ថាមានករណីឆ្លងចំនួន ៨៥,៥៧៨នាក់ និង ៤៦៣៤នាក់បានស្លាប់ដោយសារជំងឺនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn
ចែករំលែកព័តមាននេះ