មីយ៉ាន់ម៉ា៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា គណបក្សប្រឆាំងដែលគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនទទួលស្គាល់ការបោះឆ្នោតមួយដែលបានធ្វើឡើងនៅដើមសប្តាហ៍នេះទេ ហើយបានជម្រុញឱ្យអាជ្ញាធរធ្វើការបោះឆ្នោតមួយផ្សេងទៀត។

គណបក្សសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបោះឆ្នោតត្រូវបានធ្វើឡើងដោយអយុត្តិធម៌ ហើយគណបក្សបានស្នើសុំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតដំណើរការឡើងវិញ។

ដោយឡែកគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុងសានស៊ូជី បាននាំមុខដាច់ស្រឡះនៅក្នុងលទ្ធផលដំបូង ហើយគណបក្សនេះបានអះអាងថាឈ្នះជារួម ដោយប្រកាសជាក្រៅផ្លូវការ៕ ដកស្រង់ចេញពីប្រភព៖ reuters

ចែករំលែកព័តមាននេះ