ថៃ៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាពាសពេញផ្លូវបំបែក Ratchaprasong កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចា ចុះចេញពីតំណែង។
តំបន់ផ្សារទំនើបនៅទីក្រុងបាងកកត្រូវបានផ្លាស់ប្តូរជាកន្លែងប្រមូលផ្តុំគ្នាម្តងទៀត ដោយក្រុមបាតុករដឹកនាំដោយនិស្សិត ដែលព្យាយាមបញ្ឈប់ការត្រួតត្រារបស់យោធាថៃដែលមានជាយូរមកហើយ។
បាតុករម្នាក់ឈ្មោះ Jatupat Boonpattararaksa នៃក្រុម Dao Din បាននិយាយថា ការប្រមូលផ្តុំនៅ Ratchaprasong គឺដើម្បីបញ្ជូនសញ្ញាច្បាស់ថា ពេលវេលារបស់ឧត្តមសេនីយ៍ប្រាយុទ្ធក្នុងនាមជាមេដឹកនាំប្រទេសថៃបានបញ្ចប់។
ការប្រមូលផ្តុំគ្នានេះបានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើតាមការកំណត់ពេលវេលា នៅថ្ងៃសៅរ៍របស់ក្រុមបាតុករ ដើម្បីលះបង់តំណែងនាយករដ្ឋមន្ត្រីមុនពេលសភាបើកសម័យប្រជុំពិសេសនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារ ក្នុងគោលបំណងរកផ្លូវចេញពីជម្លោះនយោបាយ។
នាថៃ្ងទី២៦ ខែតុលានេះ ពួកអ្នកតវ៉ាគ្រោងលើកគ្នាដើរហែក្បួន ឆ្ពោះទៅកាន់ស្ថានទូតអាល្លឹម៉ង់ ដែលនោះជាសញ្ញាថ្មី នៃការផ្គើនរបស់ពួកគេចំពោះព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន ដែលតែងទៅកាន់ប្រទេសនោះញឹកញាប់បំផុត ដើម្បីក្រសាល។
ពួកអ្នកតវ៉ាដែលធ្វើបាតុកម្មចាប់តាំងពីរដូវក្ដៅមក បានទាមទារឲ្យលោកប្រាយុទ្ធ ចាកចេញពីតំណែង។ លោកប្រាយុទ្ធកាលពីយប់ថ្ងៃទី២៤ តុលាថ្លែងថា ខ្ញុំមិនចាកចេញពីតំណែងឡើយ ខណៈពួកអ្នកតវ៉ាស្និទ្ធប្រជាធិបតេយ្យ បានដាក់ឱសាទវាទទុកពេល៣ថ្ងៃឲ្យលោកចាកចេញ។
មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំចលនាតវ៉ា លោកJATUPAT PAI DAO DIN BOONPATTARAKSA បញ្ចេញប្រតិកម្មថា ប្រសិនបើលោកប្រាយុទ្ធនៅតែមានះចង់រក្សាអំណាច នោះយើងនឹងបន្តលើកគ្នាតវ៉ាតាមដងវិថីនានា។ លោកអំពាវនាវឲ្យមានបាតុកម្មថ្មីៗ។
លោក PAI DAO DIN ស្ថិតក្នុងចំណោមសកម្មជនច្រើនសិបនាក់ដែលត្រូវចាប់ខ្លួន រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តែត្រូវបានដោះលែងក្រោមការបង់ប្រាក់ធានា។ ពួកបាតុករក៏ទាមទារដែរឲ្យកែប្រែរដ្ឋធម្មនុញ្ញ ពិសេសស្ដីពីព្រឹទ្ធសភា ដែលចាត់ទុកថាស្និទ្ធពួកយោធាជ្រុលពេក និងឲ្យកែទម្រង់របបរាជានិយមដោយកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។
ព្រះមហាក្សត្រថៃទ្រង់មិនទាន់ធ្វើអត្ថាធិប្បាយដោយផ្ទាល់ ចំពោះព្រឹត្តិការណ៍ទាំងនោះទេ តែរឿងដែលកម្រមានមួយ គឺព្រះអង្គបានបង្ហាញព្រះភ័ត្រជាសាធារណៈញឹកញាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកាលពិថ្ងៃទី២៣ តុលាទ្រង់បានចេញមកសម្ដែង ការសាទរ ចំពោះបណ្ដាអ្នកគាំទ្រទ្រង់ ដែលបានលើកព្រះឆាយាលក្ខណ៍របស់ព្រះបិតាទ្រង់ប្រឈមមុខនឹងពួកអ្នកតវ៉ា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ