អង់គ្លេស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងការចាក់សោប្រទេស កំពុងដើរក្បួននៅកណ្តាលទីក្រុងឡុងដ៍ មុនពេលការចាក់សោរជាតិរបស់ប្រទេសអង់គ្លេសនឹងត្រូវបញ្ចប់នៅថ្ងៃពុធ។

រូបភាពក្នុងបណ្តាញសង្គមលេចចេញជារូបរាង បង្ហាញឱ្យឃើញពីអ្នកតវ៉ាមួយចំនួនប៉ះទង្គិចជាមួយប៉ូលិស និងក្រុមបាតុករបានស្រែកទាមទារសេរីភាព។ ប៉ូលីសក្រុងបាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺ កាលពីរសៀលថ្ងៃសៅរ៍ថា៖ «ហ្វូងមនុស្សនៅតែបន្តតវ៉ានិងប្រមូលផ្តុំគ្នានៅក្បែររង្វង់មូល Oxford Circus និង Regent Street»។

ប៉ូលិសបានបន្តប្រាប់ថា៖ “មន្ត្រីប៉ូលីសមួយចំនួននៅកន្លែងកើតហេតុ។ យើងកំពុងជម្រុញប្រជាជនឱ្យចាកចេញពីតំបន់នោះ ហើយត្រឡប់ទៅផ្ទះវិញ។ បើមិនដូច្នោះទេអ្នកអាចប្រឈមនឹងការចាប់ខ្លួន ឬការអនុវត្តច្បាប់នានាពីសំណាក់សមត្ថកិច្ច។”

ការតវ៉ានៅទីក្រុងឡុងដ៍បច្ចុប្បន្នត្រូវបានហាមឃាត់ក្រោមច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ ហើយប៉ូលិសបានចេញលិខិតបើកចំហរដល់ក្រុមបាតុករ ដែលជម្រុញអោយពួកគេស្នាក់នៅផ្ទះ។ កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលីសបាននិយាយថា មនុស្ស ៣នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភលើការរឹតត្បិតជំងឺឆ្លងកូវីដនៅឯស្ថានីយ៍ Kings Cross៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ