អង់គ្លេស ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសអង់គ្លេសបានរាយការណ៍ករណីថ្មីចំនួន ១២,៨៧២ករណី កាលពីថ្ងៃសៅរ៍ដែលជាតួលេខប្រចាំថ្ងៃសម្រាប់ប្រទេសនេះ ដោយរដ្ឋាភិបាលបានស្តីបន្ទោសការកើនឡើងខ្លាំងបែបនេះដោយសារតែការរាយការណ៍ករណីយឺតយ៉ាវ និង រំពឹងថានៅប៉ុន្មានថ្ងៃខាងមុខនេះនឹងមានចំនួនបន្ថែមទៀត។

គេហទំព័ររបស់រដ្ឋាភិបាលបាននិយាយថា ដោយសារតែបញ្ហាបច្ចេកទេស ទើបធ្វើឱ្យការរាយការណ៍ករណីចំនួនករណីឆ្លងមានការយឺតយ៉ាវ។ នេះមានន័យថាចំនួនសរុបដែលបានរាយការណ៍ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានករណីបន្ថែមមួយចំនួនទៀតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ ថ្ងៃទី១ ខែតុលា។

ចំនួន ១២,៨៧២ករណីនៃករណីប្រចាំថ្ងៃ ត្រូវបានរាយការណ៍កើនឡើងស្ទើរតែទ្វេដងពីចំនួន ៦,៩៦៨ករណី ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ។ ឥឡូវនេះចក្រភពអង់គ្លេសកំពុងដំណើរការការធ្វើតេស្តរកកូវីដចំនួន ២០០,០០០ដង ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹង ១០០,០០០ដង នៅពេលចាប់ផ្តើមរាតត្បាត៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ