ព្រះសីហនុ៖ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសជនជាតិ វៀតណាមម្នាក់ ដែលបានលាក់ទុកក្រឡ តូច ធំ សរុបចំនួន២៨១ក្រឡ។ ក្រឡទំាងនោះប្រភពអះអាងបានយកមកពីបាតសមុទ្រ ប៉ុន្តែគេមិនទាន់ដឹងថាបុរសនោះបានរាវរកក្រឡទំាងនោះដោយសារខ្លួនឯង ឬបានមកដោយវិធីណានោះទេ។
សមត្ថកិច្ចបានដកហូតទុកវត្ថុតាងទំាងនោះ និងបានឃុំខ្លួនបុរស ជនជាតិវៀតណាមអាយុ៤២ឆ្នាំនោះ។ ការចុះប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិវៀតណាមនេះ បានធ្វើឡើងកាលពីវេលា ម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង+ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រឡទំាងអស់នោះជាវត្ថុបុរាណ ហើយសមត្ថកិច្ច បានកំពុងកសាងសំណុំរឿងនេះ ចាត់ការតាមនីតិវិធី បន្តទៀត៕
ចែករំលែកព័តមាននេះ