ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាវតារ​គូស្នេហ៍​ថ្មី​តារាចម្រៀង Justin Bieber

5 ឆ្នាំ មុន

ម្ចាស់​បទ​«Boyfriend» វ័យ​២៤​ឆ្នាំ Justin Bieber ធ្លាប់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នាង Selena Gomez កាលពី​ឆ្នាំ​២០១០ ក្រោយមក​ពួក​គេ​ចែកផ្លូវ​គ្នា និង​ផ្សះផ្សា​វិញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ…

ម្ចាស់​បទ​«Boyfriend» វ័យ​២៤​ឆ្នាំ Justin Bieber ធ្លាប់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នាង Selena Gomez កាលពី​ឆ្នាំ​២០១០ ក្រោយមក​ពួក​គេ​ចែកផ្លូវ​គ្នា និង​ផ្សះផ្សា​វិញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រហូត​ដល់​ចុងឆ្នាំ​២០១៧ ពួក​គេ​ចាប់ដៃ​គ្នា និង​បាន​បែក​វិញ​នៅ​ខែមីនា ២០១៨​។

តារាចម្រៀង សម្តែង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​កា​ណា​ដា​បាន​ជាប់​ឈ្មោះ​ជា «​តារា​ប្រុស​សាវា​វ័យក្មេង​នៅ​ហូ​លី​វូ​ដ​» បន្ទាប់​ពី​ច្រៀក​ហែក​ស្នេហ៍​ជាមួយ​មិត្ត​ស្រី​ទី​១​នាង Selena Gomez រួច​មក ។ ចំណង​ស្នេហ៍​ស្រពេចស្រពិល​រវាង ចា​ស្ទី​ន ប៊ី​ប៊័រ​ (Justin Bieber) និង Selena Gomez មិន​អាច​ផ្សារ​ភ្ជាប់​វិញ​បាន​ទើប Bieber សម្រេច​រក​ដៃគូ​ថ្មី​គឺ​នាង Hailey Baldwin​ជាតា​រា​ម៉ូ​ដែល​អា​មេ​រិ​ក​វ័យ​២១ និង​ជា​កូនស្រី​របស់​តារា​សម្តែង Stephen Baldwin ។

ងាក​ទៅ​មើល​សាវតា​គូ​ដណ្តឹង​របស់ Justin Bieber នាង Hailey Baldwin គឺជា​កូនស្រី​ពៅ​របស់​តារា​ជើង​ចាស់ Stephen Baldwin​។ Haily បាន​ស្រមៃ​ចង់​ក្លាយជា​អ្នករបាំ​បា​ឡេ​បុរាណ​ជំនាញ​ម្នាក់ តែ​ការ​ហ្វឹកហាត់​របស់​នាង​បាន​បញ្ចប់​កណ្តាល​ទី​ព្រោះតែ​របួស​ជើង ។ ក្រោយ មក​នៅ​ឆ្នាំ ២០០៥ Hailey មាន​វ័យ​ត្រឹមតែ​៩ ឆ្នាំ​ក៏​បាន​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាមួយ​គ្រួសារ​នាង​ក្នុង​កម្មវិធី Livin It: Unusual Suspects ហើយ​៤​ឆ្នាំ​ក្រោយ Haily ក៏​សម្តែង​ក្នុង​កម្មវិធី​ទូរទស្សន៍ Saturday Night Live ជាមួយ​ឳ​ពុក​មា​របស់​នាង Alec Baldwin ។

ចាប់តាំងពី​ទទួល​បាន​ប្រជាប្រិយភាព​មក​នាង​ក៏​បាន​ចាប់​អាជីព​ជា​ពិធី​ការិនី​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ឆ្នាំ​២០១៥ ។ Haily និង Justin បាន​បង្កាត់​រងើក​ស្នេហ៍​កាលពី​ឆ្នាំ ២០១៥ និង​បាន​ចែកផ្លូវ​គ្នា ២០១៦ ហើយ ២០១៨ ក៏​បាន​សម្រេច​ភ្ជាប់ពាក្យ ។

មហាជន​ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​គេ​នឹង​មិន​ភ្ញាក់ផ្អើល​នូវ​អំពើ​របស់ Justin ព្រោះថា​តារា​ដែល​ល្បីឈ្មោះ​តារ​មរយៈ​បទ​ល្បី​ដំបូង «One Time» នៅ​ឆ្នាំ ២០០៩​រូប​នេះ​តែងតែ​លេងល្បែង​ស្នេហ៍​លឹប​ល​ជាមួយ​តារា​ស្រី​វ័យក្មេង​ជាក់ស្តែង​ដូច​ជា Selena Gomez ដែល​ចង់​វិលមុខ​ដោយសារ​រូបគេ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ