ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង សុជាតា ​​បង្ហាញ​សំបុត្រ​​របស់​កូន​​​ភ័យ​ខ្លាច​​​នាង​ស្លា.ប់​ចោល​ ​«កូន​ខ្លាច​​ថ្ងៃ​ណា​មួយ​​​អ្នក​ម៉ាក់​​ឈប់​បើក​ភ្លែក​​រហូត​»

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​​ ​ក្នុង​​ពេល​ដែល​​នាង​ស្វែង​​ សុជា​តា​ កំពុង​តែ​​​​បារម្ភ​ពី​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​​ក្បា​ល​របស់​ខ្លួន ​​​កូន​​របស់​​​​នាង​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជូន​ទៅ​នាង​​​បង្ហា​ញ​ពី​ការ​ព្រួយ​​បារម្ភ​ជា​ពន់​ពេក​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​​​​គេ​​បាត់​បង់​ម្តាយ​ជា​ទី​ស្រឡាញ់​នោះ​ ។
ការ​បញ្ចេញ​សំបុត្រកូន​របស់​ខ្លួន​សរសេរ​ដោយ​ផ្ទាល់​ដៃ​នេះ​ឡើង​របស់​​នាង​ស្វែង​ សុជា​តា​ បន្ទាប់​ពី​នាង​​​បង្ហោះ​រូប​ភាព​មួយ​ចំនួន​

រាជធានី​ភ្នំពេញ​ ៖​​​ ​ក្នុង​​ពេល​ដែល​​នាង​ស្វែង​​ សុជា​តា​ កំពុង​តែ​​​​បារម្ភ​ពី​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​​ក្បា​ល​របស់​ខ្លួន ​​​កូន​​របស់​​​​នាង​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជូន​ទៅ​នាង​​​បង្ហា​ញ​ពី​ការ​ព្រួយ​​បារម្ភ​ជា​ពន់​ពេក​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​​​​គេ​​បាត់​បង់​ម្តាយ​ជា​ទី​ស្រឡាញ់​នោះ​ ។
ការ​បញ្ចេញ​សំបុត្រកូន​របស់​ខ្លួន​សរសេរ​ដោយ​ផ្ទាល់​ដៃ​នេះ​ឡើង​របស់​​នាង​ស្វែង​ សុជា​តា​  បន្ទាប់​ពី​នាង​​​បង្ហោះ​រូប​ភាព​មួយ​ចំនួន​បង្ហាញ​​​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​​ ព្រោះ​តែសក់​ដែល​ធ្លាប់​ជា​ទី​ទាក់​ទាញ​​របស់​នាង​​ត្រូវ​ជ្រុះ​ស្ទើរ​ពាក់​កណ្ដាល​ទៅ​ហើយ​ ខណៈ​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ ដោយ​​​​សារ​តែខួរ​ក្បាល​​របស់​នាង​មាន​សភាព​ក្ដៅ​​ខ្លា​ំងពេក ។

បើ​ទោះ​បី​ជា​ការ​សរសេ​រក្នុង​សំបុត្រ​​មើល​ទៅ​​​ពិបាក​អាន​បន្តិច​ក៏​​ដោយ​​ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ពី​អត្ថ​ន័យ​របស់​ក្មេង​​តូច​ម្នាក់​​នោះសរសេរ​គឺ​​​បង្ហាញ​​ពី​ការ​ស្រឡាញ់​ និង​ការ​ព្រួយ​បារម្ភ​ពី​អា​ការ​​ជំងឺ​ ​និង​ការ​បាត់​បង់​ម្តាយ​របស់​ខ្លួន ។ក្នុងសំបុត្រនោះ​សរសេរថា «​​កូន​ខ្លាច​ថ្ងៃ​ណា​មួយ​អ្នក​ម៉ាក់​ឈប់​បើក​ភ្នែក​រហូត​ កូន​ខ្លា​ច​ថ្ងៃ​ណា​​មួយ​គ្មា​នអ្នក​ម៉ាក់​ថើប​ទៀត​​ កូន​ខ្លាច​ថ្ងៃ​ណា​មួយ​គ្មាន​អ្នក​ម៉ាក់​សម្រាន្ត​ជិត​កូន​​ ពេល​កូន​ភ្ញាក់​ឡើង​ កូន​ចង់​ឃើញ​អ្ន​ក​ម៉ាក់ឈប់​យំ​ ​កូន​ស្អប់​ថ្ងៃ​ដែល​គ្មាន​អ្នក​ម៉ាក់​​ ​​កូន​ស្អប់​ជំងឺ​ដែល​ចូល​មក​ក្នុង​ខ្លួន​របស់អ្នក​ម៉ាក់​ និង​ឃ្លា​ចុង​ក្រោយ​បាន​សរសេរ​​​ថា កូន​ស្រឡាញ់​អ្នក​ម៉ាក់​ សូម​ពេល​វេលា​​​កុំ​យក​អ្នក​ម៉ាក់​ខ្ញុ​ំ​ទៅ​ណា​​ ចាំ​ខ្ញុ​ំធំ​សិន​»​ ។

តាម​អត្ថ​ន័យ​នៃសំបុត្រ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​របស់​ស្វែង​ សុជាតា​​ កំពុង​តែ​​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​​​​បារម្ភ​​យ៉ាង​ខ្លាំ​ង​ ខណ​​ៈ​ពេល​ដែល​ជំងឺ​ដ៏​អាក្រក់​នេះ​​​​ធ្វើ​ឱ្យ​​រូប​រាង​កាយ​របស់​នាង​​​​ស្គម​ស្គាំ​ង​ខុស​ពី​ធម្មតា ។​​តារា​សម្តែង​អភ័ព្វ​ស្នេហ​៍​រូប​នេះ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​ជំងឺ​របស់​នាង​នា​ពេល​នេះ​​ហើយ​​​​នាង​ក៏​​ធ្លាប់​បញ្ចេញ​ឲ្យ​មិត្ត​ភក្តិ​និង​អ្នក​គាំទ្រ​របស់​នាង​បាន​ដឹង​​​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ។

ជាក​​​​​​់ស្តែង​កាល​ពី​ពេល ​ថ្មីៗ​នេះ​នាង​​ស្វែង​ សុជា​តា​ បាន​បង្ហោះ​រូប​ភាព​បង្ហាញ​ពី​ការ​ជ្រុះ​សក់​​​ក្បាល​របស់​នាង​​ដោយ​សារ​តែ​ជំងឺ​អម​ដោយ​សារ​ជា​ភាសា​​​អង់​គ្លេស​បញ្ជាក​់​ប្រាប់​ពី​ស្ថាន​ភាព​ជំងឺ​របស់​នាង​ដល់​មិត្តភ​ក្តិ​ និង​​អ្នក​គាំ​ទ្រ​រ​បស់​នាង​ ។សារ​​ដែល​​នាង​ស្វែង សុជាតា ​​សរសេរ​នោះ​​មាន​ន័យ​ថា ​ សក់​ក្បាល​របស់​នាង​មាន​បញ្ហា​​មាន​​ន័យ​ថា ​ខួរ​ក្បាល​របស់​នាង​មិន​ប្រសើរ​ឡើយ​ ​​ហើយ​គ្រូ​ពេទ្យ​បាន​ប្រាប់ថា ក្បាល​​របស់​នាង​មាន​សភាព​ក្តៅ ។​ ដូច្នេ​ះសក់​ក្បាល​របស់​នាង​លែង​ស្អា​តទៀត​ហើយ​ ព្រោះ​នាង​បាន​បាត់​បង់​សក់​ច្រើន​ណាស់​​ ប៉ុន្តែ​នាង​មិន​មាន​ការ​ភ័យ​ខ្លាច​​ឡើយ​​ ពោល​គឺ​នាង​នៅ​តែ​រឹង​មាំ​ ហើយ​នាង​ត្រូវ​តែ​ឈ្នះ​​ជំងឺ​ទាំង​នេះ ។

បន្ទាប់​ពី​បង្ហោ​ះ​រូប​ភាព ​និង​សារ​នោះ​មក​មាន​មិត្ត​ភក្តិ​ក្នុង​ហ្វេ​ស​ប៊ុក​ប្រហែល​ជិត​២០០​នាក់​​​នាំ​គ្នា​ចូល​មើល ​​ហើយ ​ម្នាក់​ៗ​សុទ្ធ​តែ​បាន​សម្តែង​​ការ​សោក​ស្តាយ​ និង​អាណិត​អាសូរ​ដល់​រូប​នាង​​ ​ខណៈ​ពេល​ដែល​មួយ​ចំនួន​ទៀត​បាន​ជូន​​ពរ​នាង​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ​ ។
ស្វែង​ សុជា​តា​ បាន​ឆ្លើយ​តប​ថា​ ​«​​​ខ្ញុំ​អាច​គេង​ជា​រៀង​រហូត ​ប៉ុន្តែ​ខ្ញុំមិន​ខ្វល់​ ។​ វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ ថ្នាំពិសេ​សបំផុត​គឺ​អ្នក​នៅ​ក្បែ​រ មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ ឬ​ប៉ះពាល់​ស្មារតីទេ»​។ សុជាតា​ បាន​អះ​អាង​ប្រកប​ដោយ​ជំនឿ​ចិត្ត​ថា​ ​នាង​ត្រូវ​តែ​រឹង​មាំ​ ហើយ​ត្រូវ​តែ​ឈ្នះ​ជំងឺ​នេះ​ជា​ដាច់​ខាត ។ នាងមាន​កូន​ប្រុស​ស្រី​បី​នាក់​ដែល​ត្រូវ​ចិញ្ចឹម​ថែរ​ក្សា​ក្នុង​បន្ទុក​​ ។

​ស្វែង សុជាតា ​បញ្ជាក់​ថា​«​​ប្រសិន​បើ​មាន​សំណា​ង​ល្អ ខ្ញុំ​អាច​រស់​នៅ​បាន​២​ ឬ​៣​ឆ្នាំក្រោ​យ​ប៉ុន្តែ​បើ​សំណាង​អាក្រក់នោះ ​គឺ​មិន​អាច​រស់​នៅ​បន្ត​បាន​ទេ​ និង​មាន​តែ​ពាក្យ​លា​លោក​នេះ​ជា​រៀង​រហូត​ប៉ុណ្ណោះ»​​ ។ តារា​ឆ្នាស​ឆ្នើម​រូប​នេះ​​​មិន​បាន​ផ្ដេក​ផ្ដួល​ទៅ​តាម​អាការ​រួម​​រឹត​នៃ​សុខ​ភាព​នោះ​ឡើយ​ដោយ​​ព្យាយាម​ទទួល​ការ​ព្យា​បាល​ពី​វេជ្ជ​បណ្ឌិត​ ​និង​​លេប​ថ្នា​ំទៀង​ទាត់​យ៉ាង​ហោច​៤៧​​គ្រាប់​ក្នុង​មួយ​ដង​ ដើម្បី​ជំនួយ​ខួរ​ក្បាល​ ។ នាង​ស្វែង​ សុជាតា​ ​ជា​តារា​មួយ​រូប​ដែល​ធ្លាប់​ទទួល​ការ​កោត​សរសើរ​ថា​​ មាន​ទេព​កោស​ល្យ​សម្ដែង​បាន​​ល្អ​ ជាពិ​សេស​តួ​ឆ្នា​ស​ឆ្នើម ហើយ​នាង​​​​ជា​ម្ចាស​់​ពាន​នៃ​កម្ម​វិធី​«​​អាណា​​ចក្រ​តារា»​​​​ពីរ​ជំនាន់​ជាប់គ្នា​ ។​​

តារារូប​នេះ​​​​ស្ងប់​ស្ងាត់​ពី​វិស័យ​សិល្បៈ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​មិន​សូវ​លេ​ច​មុខ​នៅ​ក្នុង​កម្ម​វិធី​សិល្បៈ​​ ឬ​សម្ដែង​ភាព​យន្ត​​ឡើយ​ បើ​ទោះ​ជា​វិស័យ​នេះ​កំពុង​រីក​ដូច​ផ្សិត​យ៉ាង​ណា​ក្ដី ។​ ភាព​ស្ងប់​ស្ងាត់​របស់​ ស្វែង​ សុជា​តា​ អាច​បណ្ដាល​មក​ពី​​​បញ្ហា​សុខ​ភាព​ធ្ងន់ដែល​អ្នក​សិល្បៈ​ភាគ​ច្រើន​មិន​បាន​ដឹង​នេះ​ឯង ​៕