ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​​នាយ​ព្រីង​៖ «​ក្រោយ​ឪពុក​កា.ត់​ជើង កូន​ៗ​​គ្មាន​លទ្ធភាព​ទិញរ​ទះ​​»

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ព្រីង ក្រោយ​កាត់​ជើង​ខាងឆ្វេង ពេល​នេះ នាយ​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ដោយ​ស្ថានភាព​នាយ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន តែ​អ្វី​ដែល​នាយ​ជួប​ការ​លំបាក​នា​ពេល​នេះ កូនប្រុស​ថា «​គ្មាន​ថវិកា​ទិញរ​ទះ​យក​លោកឪពុក​»…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ព្រីង ក្រោយ​កាត់​ជើង​ខាងឆ្វេង ពេល​នេះ នាយ​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ដោយ​ស្ថានភាព​នាយ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន តែ​អ្វី​ដែល​នាយ​ជួប​ការ​លំបាក​នា​ពេល​នេះ កូនប្រុស​ថា «​គ្មាន​ថវិកា​ទិញរ​ទះ​យក​លោកឪពុក​» ។

ជា​ការ​ពិត នាយ​ព្រីង ធ្លាក់ខ្លួន​ឈឺ និង​បាត់​វត្តមាន​សម្តែង​ជា​ច្រើន​ឆ្នាំ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានភាព​ជំងឺ​នាយ​កាន់តែ​ធ្ងន់ធ្ងរ នា​ពេល​ថ្មី​ៗ​នេះ នាយ​ត្រូវ​បង្ខំចិត្ត​កាត់​ជើង​ចោល ខណៈ​ស្ថានភាព​គ្រួសារ​ជួប​ការ​លំបាក​ផង​នោះ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ពេល​នាយ​ព្រីង​បាន​ចេញពី​ពេទ្យ​នោះ កូនប្រុស​របស់​នាយ បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា «​ពេល​នេះ​សុខភាព​ប៉ា (​នាយ​ព្រីង​) បាន​ធូ​ស្បើយ​ខ្លះ ហើយ​ប្រសើរ​ជាង​មុន អរគុណ​អុំ ពូ មីង បង​ៗ ប្អូន​ៗ​ទាំងអស់ ដែល​បាន​សួរសុខទុក្ខ និង​ជូនពរ​ប៉ា​រហូត​មក​ដល់​ផ្ទះ​វិញ​អរគុណ​ណាស់ ជូនពរ​អ៊ំ ពូ មីង បងប្អូន​ទាំងអស់​គ្នា ក្នុង​ឆ្នាំ​ថ្មី​ទទួល​បាន​លាភ​ជ័យ​សំណាងល្អ​ក្នុង​ជីវិត រក​ទទួល​មានបាន​សុខភាព​ល្អ​មាំមួន កម្លាំង​ខ្លាំងក្លា​បញ្ញា​វៀងវៃ​ប្រាថ្នា​អ្វី​ៗ​បាន​សម្រេច​ដូច​បំណង​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព លោក ជី​ចំណាប់ ដែល​ជា​កូនប្រុស​របស់​នាយ​ព្រីង​ប្រាប់​ថា ឪពុក​ខ្លួន​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​សម្រាក​ព្យាបាល​វះកាត់​ជើង​ចោល ដោយ​ជំងឺ​ទឹកនោមផ្អែម​ប្រមាណ​ជា​ជិត​២​ស​ប្តា​ហ៍​នោះ​។

កូន​នាយ​ព្រីង​បន្ត​ថា ឪពុក​លោក​ឈឺ​តាំងពី​ថ្ងៃ​ទី​០១ ដូច្នេះ ក្នុង​រយៈ​ប្រមាណ​ជា​១៥​ថ្ងៃ​មកនេះ គឺ​លោក​មិន​បាន​ចេញ​ទៅ​សម្តែង​ល្ខោន​នោះ​ទេ ដូច្នេះ ចំពោះ​ការ​ចំណាយ​របស់​លោក​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ចំណាយ​អស់​ប្រមាណ​ជា​៧០០​ដុល្លារ ខណៈ​លោក​មាន​ប័ណ្ណ បស​ស ចំពោះ​ការ​ចូល​និវត្តន៍​ពី​ការងារ​។

លោក ជី ចំណាប់ កូន​នាយ​ព្រីង​បន្ត​ថា ពេល​លោក​ចេញពី​ពេទ្យ គឺ​បាន​ខ្ចី​លុយ​គេ​ចំនួន​១០​ម៉ឺន​រៀល​មក​ទៀត ជា​សោហ៊ុយ​ធ្វើ​ដំណើរ​យក​ឪពុក​មក​ផ្ទះ​វិញ ខណៈ​លោកឪពុក​បាន​ធូរ​ខ្លះ​ហើយ​ក្តី ។ កូនប្រុស​នាយ​ព្រីង​បន្ត​ទាំង​លំបាក​ថា ក្នុង​នាម​ដែល​មាន​ឈាមជ័រ​បន្ត​សិល្បៈ​ពី​ឪពុក​ផ្នែក​ល្ខោនបាសាក់ គឺ​រាល់ថ្ងៃ​លោក​ទទួល​រ៉ាប់រង​ទាំងអស់ ព្រោះ​លោក​មាន​ឪពុក​ចាស់ និង​បងប្រុស​មាន​សតិ​មិនល្អ ដូច្នេះ​ការងារ​ទាំងអស់ និង​ការ​ផ្គត់ផ្គង់​លោក​ជា​អ្នក​ចាត់ចែង ។

គួរ​បញ្ជាក់​ដែរ​ថា កូនប្រុស​នាយ​ព្រីង​មាន​ទេស​កោសល្យ​សមត្ថភាព​បន្ត​ជំនាញ​ល្ខោនបាសាក់​ពី​ឪពុក ខណៈ​កាលពី​កន្លង​ទៅ​នាយ​ព្រីង ធ្លាប់​ជាតា​រា​កំប្លែង និង​ជា​តួអង្គ​ល្ខោនបាសាក់​សម្តែង​ដ៏​ល្អ​នោះ ពោល​លោក​មានកូន​ប្រុស​ពីរ​នាក់ កូន​ទី​១​សតិ​មិនល្អ និង​កូនប្រុស​ទី​២ តួល្ខោន​បាស​សាក់​រក​ប្រាក់​ចិញ្ចឹម​ឪពុក និង​បងប្រុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ