ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ដ៏​ប្រណីត​DEEPAL​ បាន​សម្ពោធ​ជា​ផ្លូវការនៅកម្ពុជា !

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ដ៏​ប្រណីត DEEPAL បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី ​២៩ ​ខែវិច្ឆិកា ឆ្នាំ ​២០២៤ នេះ​ដោយ​មាន​អធិបតីភាព…

រាជធានីភ្នំពេញ ៖ ពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ដ៏​ប្រណីត DEEPAL បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី ​២៩ ​ខែវិច្ឆិកា ឆ្នាំ ​២០២៤ នេះ​ដោយ​មាន​អធិបតីភាព លោក ង​ន សាំង ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) រួម​ទាំង​លោកស្រី Gao Ying នាយិកា​រង​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំ​នៅ​តំបន់​អា​សុ​ី​អាគ្នេយ៍ និង​វត្តមាន​ភ្ញៀវ​កិត្តិយស​មក​ពី​ក្រុមហ៊ុន​ដែល​ជា​ដៃគូ អ្នក​សា​ព័ត៌មាន ក៏​ដូច​ជា​អ្នក​បង្កើត​មាតិកា​លើ​រថយន្ត​ល្បី​ៗ​ជា​ច្រើន​រូប​ ។

នៅ​ក្នុង​ថ្លែង​សុន្ទរកថា លោក​អគ្គនាយក​ក្រុមហ៊ុន អ អឹ​ម អេ បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​លក់​រថយន្ត​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) កន្លង​មក​និង​ភាព​ល្បីល្បាញ​នៃ​ម៉ាក​យីហោ​DEEPAL​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក៏​ដូច​ជាទី​ផ្សារ​នៅ​ឯ​បរទេស​ដ៏​ទៃ​ទៀត​ ។ លោក​អគ្គនាយក​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នៅ​នូវ​រថយន្ត​ដែល​មានគុណ​ភាព​ខ្ពស់ បច្ចេកវិទ្យា​ទំនើប​ឈានមុខ និង​ជា​ពិសេស​គឺ​ផ្តល់​ជូន​នូវ​សេវាកម្ម​ល្អ​បំផុត​ចំពោះ​អតិថិជន ក្រោយ​ពេល​ទិញ​រថយន្ត​រួច​ពី​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​អគ្គិសនី​ម៉ាក DEEPAL ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​តាំង​បង្ហាញ​រថយន្ត DEEPAL​នេះ​ត្រូវ​បាន​រចនា​យ៉ាង​លេចធ្លោ និង​ប្រកបដោយ​ផាសុកភាព ជា​ពិសេស​ត្រូវ​បាន​ជ្រើសរើស​យក​ទីតាំង​ដែល​ល្អ​បំផុត​នៅ​ក្នុង​ទីក្រុង ដែល​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ទស្សនា​រថយន្ត​ផ្ទាល់ ក៏​ដូច​ជា​មក​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​អគ្គិសនី DEEPAL​ទាំង​ពីរ​ម៉ូ​ដែល ​គឺ L07 និង S07​ដែល​មាន​ទីតាំង​គឺ​ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់ បឹង​ត្របែក ខណ្ឌ ចម្ការមន រាជធានី​ភ្នំពេញ ទល់មុខ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​រថយន្ត​អគ្គិសនី DEEPAL អត​ថិ​ជន​អាច​ទំនាក់ទំនង​តាម​រយៈ ៖

Facebook Page: Deepal Cambodia https://www.facebook.com/share/1Dsjtk6pub/​?​mibextid=LQQJ4d

លេខ​ទូរស័ព្ទ​ ៖ 078 999 795

📥Chanel Telegram: https://t.me/ChanganCambodiaOfficial

📥Chanel Telegram: https://t.me/DEEPALCAMBODIA

ទីតាំង Google Map: https://bit.ly/3ZlgUhs

អំពី CHANGAN AUTO ៖
បច្ចុប្បន្ន​នេះ​រថយន្ត CHANGAN បាន​កំពុង​វាយលុក​លើ​ទីផ្សារ​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​មាន​ច្រើន​ជាង ៤០ ប្រទេស​ដែល​បាន​ទទួល​សិទ្ធ​លក់​ដូច​ជា​ប្រទេស​រុ​ស្ស៊ី​, សហភាព​អា​រ៉ាប់​រួម​, អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​, អេ​ស៊ី​ប​, កា​តា​, អា​ហ្ស​ង់​ទី​ន​, កូ​ឡុំ​ប៊ី​, ឈី​លី​, នី​ហ្សេ​រី​យ៉ា​, ម៉ា​ឡេ​ស៊ី​, វៀតណាម​, ហ្វី​លី​ពី​ន​, និង​ប៉ា​គី​ស្ថាន​ផង​ដែរ​។ Changan មាន​បទ​ពិសោធ​ផលិត​រថយន្ត​ជាង ​៤០​ឆ្នាំ មាន​វិស្វករ និង​អ្នកបច្ចេកទេស 18000​នាក់ មក​ពី​ ៣០​ប្រទេស​ជុំវិញ​ពិភពលោក មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ R&D នៃ​ទីក្រុង​ចំនួន ​១០ សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ប៉ែក​អឺរ៉ុ​ប និង អា​ស៊ី ​។ រថយន្ត​ CHANGAN ទទួល​បាន​ពានរង្វាន់​លើ​ផ្នែក​ឌី​ស្សាញ ជា​ច្រើន លើ​ឆាក​អន្តរជាតិ​ក្នុង​នោះ DEEPAL L07 ទទួល​បាន​ពាន Reddot Product Design ក្នុង​ឆ្នាំ​ ២០២៣ ពី​ស្ថាប័ន Reddot​ ៕ អត្ថបទសហការ