ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ដ៏​ពិសេស​មិន​ធ្លាប់​មាន ​! បុរី ប៉េង ហួត និង ធនាគារ ហុង លី​អុង សហការ​គ្នា​ផ្ដល់​កម្ចី​ទិញផ្ទះ​អត្រា​ការ​ប្រាក់​ត្រឹមតែ 7% ក្នុង 1 ឆ្នាំ រហូត​ដល់ 25 ឆ្នាំ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​លើ​អចលនទ្រព្យ​ឈាន​មុនគេ​មួយ​នៅ​កម្ពុជា និង​ធនាគារ ហុង លី​អុង ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ​មួយ​ដែរ​នោះ បាន​សហការ​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​ដល់​អតិថិជន​ដែល​មាន​បំណង​ចង់​បង់​រំលស់​ក្នុង​លក្ខខណ្ឌ​ដ៏​ពិសេស​បំផុត​ ។

កិច្ចសហការ​នេះ​នឹង​ផ្តល់​ឱ្យ​អតិថិជន​ដែល​ទិញ​ផ្ទះ​នូវ​ឱកាស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ផ្ដល់​ជូន​នូវ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ទាប​បំផុត​រហូត​ដល់ 7% ក្នុង​មួយ​ឆ្នាំ រយៈពេល​រហូត​ដល់ 25​ឆ្នាំ សម្រាប់​ការ​ទិញ​ផ្ទះ​ដែល​សាងសង​រួចរាល់ ដែល​ជា​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​។ អ្វី​ដែល​កាន់តែ​ពិសេស​បន្ថែម​ទៀត​នោះ គឺ​នៅ​បុរី ប៉េង ហួត មានផ្ទះ​សាងសង់​រួច 100% អាច​ចូល​រស់នៅ​បាន​ត្រឹមតែ 1 ស​ប្ដា​ហ៍​ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ​ ។​

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​នៅ​ទីតាំង​ការិយាល័យ​លក់​ផ្ទះ បុរី ប៉េង ហួត គម្រោង​ហ្គ្រេ​ន​ស្ដា ផ្លា​ទី​នី​ម ផ្លូវជាតិ​លេខ ១ ខណ្ឌ​ច្បារ​អំពៅ រយៈពេល​ពី​ម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក ​។ កិច្ចសហការ​នេះ គឺ​មាន​គោលបំណង​ផ្តល់​ឱកាស​ដ៏​ពិសេស​សម្រាប់​អតិថិជន​ដែល​មាន​បំណងប្រាថ្នា​ចង់បាន​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​នៅ​បុរី ប៉េង ហួត ​។

ភាព​ជា​ដៃគូ​រវាង បុរី ប៉េង​ហួត និង​ធនាគារ ហុង លី​អុង នេះ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បុរី និង ធនាគារ ក្នុង​ការ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ដ៏​ពិសេស និង​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ផ្ទះ​តាម​រយៈ​ការ​ផ្តល់​កញ្ចប់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ដ៏​ពិសេស​នេះ ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់ លោក​អ្នក​អាច​អញ្ជើញ​ទៅ​កាន់កា​រិ​យាយ​ល័យលក់​ផ្ទះ​របស់​បុរី ប៉េង ហួត​គ្រប់​ទីតាំង ដូច​ជា​នៅ គម្រោង ហ្គ្រេ​ន​ស្ដា ផ្លា​ទី​នី​ម (​ផ្លូវជាតិ​លេខ ​១) គម្រោង ដឹ​ស្ដា ដាយ​មិន (​ផ្លូវ ៦០ ម៉ែត្រ​) គម្រោង ដឹ​ស្ដា មេ​រា​ហ្កា​ដិ​ន (​ផ្លូវ ៥០ ម៉ែត្រ​) និង គម្រោង ដឹ​ស្ដា មុនី​រ៉ា​ហ៍ (​ផ្លូវជាតិ​លេខ ៦A) ឬ ទាក់ទង​ទៅ​សហការី​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត​តាម​រយៈ​លេខ​ទូរ​សព្ទ 016/017 596 789 ៕ អត្ថបទសហការ