រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបរាងរបស់អតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា បានប្រែប្រួលរូបរាងស្លេកស្លាំង ស្គមស្គាំង ស្ទើមើលមិនស្គាល់ ខណៈពេលដែលនាងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ផងនោះ ។
បើតាមការអោយដឹងពីលោក អ៊ឹម ជីវ៉ា ដែលបានបង្ហោះលើបណ្តាញសង្គមនោះបានអោយដឹងថា ជីវិតគឹបែបនេះ អាណិតណាស់ អតីតតារាចំរៀងដ៏ល្បី គឺអ្នកនាង អ៊ុំគន្ធា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ នេះបើតាមការផ្តល់ពត៌មានពីក្រុមគ្រួសាររបស់គាត់មកប្រាប់ខ្ញុំបាទអ៊ឹម ជីវ៉ា ! ។
លោកបញ្ជាក់ថា កន្លងមកខ្ញុំបាទធ្លាប់ជួយគាត់ច្រើនណាស់ ជាហូហែមិនដាច់ឡើយ តែមួយរយៈនេះស្រាប់តែបាត់ការទាក់ទងឈឹង ហើយថ្ងៃនេះក៏មានក្រុមគ្រួសារប្រាប់តែម្តងថាគាត់ឈឺធ្ងន់ ។
យ៉ាងណាក្រោយឃើញលោក អ៊ឹម ជីវ៉ា បានបង្ហោះសំណេរខាងលើនេះ គេសេង្កេតឃើញមានមហាជនជាច្រើនបានសម្តែងការអាណិតអាសូរទៅកាន់អ្នកនាង អ៊ុំ គន្ធា យ៉ាងខ្លាំង ក្នុងពេលដែលពួកគេក៏បានជូនពរអោយអ្នកនាងឆាប់ជាសះស្បើពីជំងឺផងដែរ ។
គួរបញ្ជាក់ថា អតីតតារាចម្រៀងយេយេអ្ន្នកនាង អ៊ុំ គន្ធា បានធ្លាក់ខ្លួនលំបាកតោកយ៉ាក និងបាត់បង់រូបសម្រស់ បន្ទាប់ពីនាងបានបាត់មុខពីសិល្បះអស់ពេលប្រមាណជិត២០ឆ្នាំមកនេះ ។
អតីតតារាចម្រៀងរូបនេះក៏ត្រូវបានគេដឹងថា បានកើតជំងឺសង្គមអស់រយះពេលជាង1០ឆ្នាំមកនេះដែលនោះក៏ជាហេតុផលមួយធ្វើឲ្យអ្នកនាងគេចខ្លួនពីពិភពសិល្បៈ។
អ្នកនាង អ៊ុំ គន្ធា ធ្លាប់បានលើកឡើងថា ក្រោយកើតនូវជំងឺមួយនេះនាងក៏ត្រូវបានការជួយពីអង្គការមួយ ដោយបានផ្គត់ផ្គង់ថ្នាំអោយនាងលេបជារៀងរាល់ខែផងដែរ ។
ជាងនេះទៅទៀតកន្លងមកដោយសារឃើញជីវភាពរបស់អ្នកនាងមានការដុនដាបខ្លាំងនោះគេឃើញមានសប្បុរសជននានា ជាពិសេសអ្នកសិល្បះមួយចំនួនតែងតែផ្តល់ជំនួយដល់រូបនាងផងដែរ ។
អ្នកនាងអ៊ុំ គន្ធា ក៏ត្រូវបានគេផ្តល់ឨកាសអោយនាងចូលបម្រើការងារជាមន្ត្រីរាជការនៅក្នុងក្រសួងរដ្ឋមួយផងដែរ នៅមុនពេលនាងធ្លាក់ខ្លួនឈឺធ្ងន់នាពេលនេះ ។
អ្នកនាង អ៊ុំ គន្ធា ធ្លាប់បានលើកឡើងថា បើទោះបីជាមានអ្នកខ្លះមើលងាយអ្នកនាងក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថាជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ៕
ចែករំលែកព័តមាននេះ