ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងស៊ិចស៊ី HyunA ប្រកាសរៀបការជាមួយនឹងគូស្នេហ៍ដែលជាតារាដូចគ្នា នៅចុងឆ្នាំនេះ

3 ខែ មុន

(សេអ៊ូល)៖ កាសែត​កូរ៉េ​បាន​បង្ហាញ​ថាតារាចម្រៀងកូរ៉េខាងត្បូង HyunA និងតារារ៉េបលោក Yong Jun Hyung កំពុង​ត្រៀម​រៀប​ការ​បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ​មួយ​រយៈ។  នៅថ្ងៃទី០៨ ខែកក្កដា…

(សេអ៊ូល)៖ កាសែត​កូរ៉េ​បាន​បង្ហាញ​ថាតារាចម្រៀងកូរ៉េខាងត្បូង HyunA និងតារារ៉េបលោក Yong Jun Hyung កំពុង​ត្រៀម​រៀប​ការ​បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ​មួយ​រយៈ។  នៅថ្ងៃទី០៨ ខែកក្កដា សារព័ត៌មាន YTN បានរាយការណ៍ថា HyunA និង Yong Jun Hyung នឹងរៀបចំពិធីមង្គលការនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ខាងមុខនេះ។

ប្រភពមួយបានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ថា៖ «ពួកគេជាមិត្តនឹងគ្នាយូរហើយ យល់ច្បាស់ពីទុក្ខលំបាកក្នុងជីវិតក្នុងវិស័យសិល្បៈ។ ពួក​គេ​បាន​សម្រេច​ចិត្ត​រៀប​ការ​ព្រោះ​ពួក​គេ​ជឿ​ជាក់​លើ​ស្នេហា​របស់​ពួក​គេ»។ គូស្នេហ៍តារាមួយគូនេះមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ព្រោះ HyunA និង Yong Jun Hyung ទើប​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ​បាន​៧​ខែ​ប៉ុណ្ណោះ។

ពីមុន HyunA និង Yong Jun Hyung ធ្លាប់ធ្វើការជាមួយគ្នាក្រោមក្រុមហ៊ុន CUBE Entertainment ។ ក្នុង​ឆ្នាំ២០១០ Yong Jun Hyung បាន​ចូល​រួម​ចំណែក​ច្រៀង​ក្នុង ​បទ​ចម្រៀង​ទោល ​របស់ HyunA ដែលមានចំណងជើង Change ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ