ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទៅធម្មតា តែមិនធម្មតា! ពែងតែ ធ្វើពីមាសសុទ្ធ តម្លៃជិត៧ម៉ឺនដុល្លារ

8 ខែ មុន

(ជប៉ុន)៖ ពែងតែ ធ្វើពីមាសតម្លៃប្រហែល ១០លានយ៉េន (៦៥,០០០ដុល្លារ) ដែលចោរលួច ក្នុងពិពណ៌នៅទីក្រុងតូក្យូ ត្រូវបានប៉ូលិសរកឃើញនៅហាងជជុះមួយ ក្នុងសង្កាត់ Taito…

(ជប៉ុន)៖ ពែងតែ ធ្វើពីមាសតម្លៃប្រហែល ១០លានយ៉េន (៦៥,០០០ដុល្លារ) ដែលចោរលួច ក្នុងពិពណ៌នៅទីក្រុងតូក្យូ ត្រូវបានប៉ូលិសរកឃើញនៅហាងជជុះមួយ ក្នុងសង្កាត់ Taito ទីក្រុង​តូក្យូ​ ប្រទេសជប៉ុន ហើយបុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសា ពីបទលួច នេះបើយោងតាម សារព័ត៌មាន Kyodo News

បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រាប់ប៉ូលីសថា ដំបូងខ្លួនលួចព្រោះតែចង់យកមកប្រើដើម្បីផឹកតែ ប៉ុន្តែបន្ទាប់​ពី​បាន​ដឹង​ពី​តម្លៃ​ពិត បុរសរូបនេះបាន​ប្ដូរ​ចិត្ត​លក់​វា​វិញ ហើយក៏បានយកពែងតែទៅលក់ នៅហាងលក់វត្ថុបុរាណមួយនៅ Koto Ward ក្នុងតម្លៃ ១.៨លានយ៉េន។ បន្ទាប់មក ពែងតែមាសនោះត្រូវបានលក់បន្តទៅឱ្យមនុស្សម្នាក់នៅក្នុងសង្កាត់ Taito Ward ហើយត្រូវបានប៉ូលិសរឹបអូស។

ប៉ុន្តែប៉ូលិស​សង្ស័យ​តាំង​ពី​ដើម​មក​ថា បុរសខាងលើ មានចេតនាលួចដើម្បីយកទៅលក់តាំងពីដំបូង ដោយអំពើ​ចោរកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែមេសា នៅ​ជាន់​ទី​៨ នៃ​ផ្សារ​ទំនើប Takashimaya កាមេរ៉ាសុវត្ថិភាពបានថតសកម្មភាព បុរសខាងលើយកចានចេញពីប្រអប់ ហើយលាក់វានៅក្នុងកាបូបស្ពាយ។  

សូមរំលឹកថា ពែងតែ ធ្វើពីមាស ២៤ការ៉ាត់ ដែលចោរបានលួចនោះ បង្កើតឡើងដោយ Koichi Ishikawa ដែលជាជាងមាសដ៏ល្បីម្នាក់ សិល្បៈហត្ថកម្មរបស់គាត់បានឈ្នះពានរង្វាន់ពីអភិបាលក្រុងតូក្យូដ៏ក្នុងឆ្នាំ១៩៨៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ