រាជធានីភ្នំពេញ ៖ សប្ដាហ៍នេះ EXPREZ TOUR CONCERT សុំលេងឱ្យអស់ដៃហើយ ដោយរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីចូលឆ្នាំខ្មែរដ៏ធំសម្បើមប្រចាំប្រទេស នៅថ្ងៃចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃពេញតែម្ដង ។
ការប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃទី១ ៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៤ ដែលមានទីតាំងនៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ៨ យប់តទៅ ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពិសេសជាងសប្ដាហ៍មុនៗ ដោយពេលថ្ងៃមានការលេងល្បែងប្រជាប្រិយ រាំចង្វាក់ប្រពៃណីខ្មែរ បា.ញ់ទឹក អមជាមួយ DJ ចាក់ភ្លេងរាំសប្បាយសម្រាប់បងប្អូនរាំកម្សាន្តនៅពេលថ្ងៃចាប់ពីម៉ោង ២ ដល់ ៤ រសៀល និងពេលយប់ចាប់ពីម៉ោង ១១ ដល់ ២ យប់ ដោយចាប់ផ្ដើមលេងតាំងពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែមេសា ។
ចូលរួមកម្សាន្តសប្បាយដោយសេរី ជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានរង្វាន់ជាហូរហែដែលមានដូចជា ៖ រង្វាន់ឡានទំនើបស៊េរីថ្មី Toyota Raize ជារៀងរាល់ខែ, រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី, និងលុយសុទ្ធជាច្រើនរង្វាន់! តោះ! ហ្វេន EXPREZ រៀនបើកឡានហើយឬនៅ ?
EXPREZ, Exprez Yourself!
ទំព័រហ្វេសប៊ុកផ្លូវការរបស់ EXPREZ ៖ https://www.facebook.com/ExprezCambodia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ