ខណៈនេះ! អគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល គម្រោងទី៦
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី
រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី
រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ អគ្គិភ័យកំពុងតែឆាបឆេះផ្ទះល្វែង ដែលមានទីតាំងស្ថិតនៅបុរីពិភពថ្មីកំបូល គម្រោងទី៦ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
មូលហេតុនៃការឆាបឆេះនោះនៅពុំដឹងនៅឡើយទេ ហើយផ្ទះដែលភ្លើងកំពុងតែឆាបឆេះនោះស្ថិតនៅជាប់គ្នារដឹកតែម្ដង ។
ក្រោយពេលកើតមានហេតុការណ៍បែបនេះ អាជ្ញាធរបានចេញអន្តរាគមន៍ និងបានសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ភ្លើង ។
បើតាមប្រភពព័ត៌មាន ខណៈនេះមានរថយន្តពន្លត់អគ្គិភ័យពីបណ្ដាអង្គភាពនិងក្រុមហ៊ុនឯកជននានា បានចេញទៅដល់ទីនោះពន្លត់បណ្ដើរៗហើយ ប៉ុន្តែពុំទាន់ដឹងថា តើអាចពន្លត់ឈ្នះឬអត់ឡើយ៕
ចែករំលែកព័តមាននេះ