ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជាង​៣០០​នាក់ នឹង​មាន​វត្តមាន​សម្តែង​ក្នុង​ព្រឹត្តិការណ៍ «​រាត្រី​ចង​ចាំ​លើក​ទី​៤»

1 ឆ្នាំ មុន
  • ភ្នំពេញ

មហា​ព្រឹត្តិការណ៍​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ដ៏​អស្ចារ្យ «​រាត្រី​ចង​ចាំ លើក​ទី​៤» ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​នេះ នៅ​ក្នុង​ខេត្តសៀមរាប ។​ការ​បង្ហាញ​ជូន​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ព្រមទាំង​

រាជធានី​ភ្នំពេញ ៖ មហា​ព្រឹត្តិការណ៍​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ដ៏​អស្ចារ្យ «​រាត្រី​ចង​ចាំ លើក​ទី​៤» ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​នេះ នៅ​ក្នុង​ខេត្តសៀមរាប ។​ការ​បង្ហាញ​ជូន​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ព្រមទាំង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​ជា​ច្រើន​ទម្រង់​។

មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ក៏​នឹង​មានការ​ចូលរួម​សម្តែង​ពី​សិល្បករ សិល្ប​ការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ជាង​៣០០​នាក់​ផង​ដែរ ខណៈ​កាលពី​ឆ្នាំ​កន្លង​ទៅ គឺ​មាន​អ្នកសិល្បៈ​ចូលរួម​ប្រមាណ​ជិត​២០០​នាក់​តែ​ប៉ុណ្ណោះ​។ អ្នកសិល្បៈ​ដែល​ចូលរួម​នោះ គឺជា​ការ​ស្ម័គ្រចិត្ត​ទាំងអស់ ដោយ​ម្នាក់​ៗ​បាន​បង្ហាញ​ពី​ការ​ពេញចិត្ត និង​ក្តី​ស្រលាញ់ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​មរតក​វប្បធម៌​ជាតិ​។

មហា​ព្រឹត្តិការណ៍ «​រាត្រី​ចង​ចាំ​» ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អបអរសាទរ​ខួប​៣១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​រូបី នៃ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ និង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​ផង​ដែរ​។

ការ​សម្តែង​ខាងលើ​នេះ នឹង​បើក​អោយ​ទស្ស​និក​ចូលរួម​ទស្សនា​ដោយ​សេរី នៅ​ក្នុង​បរិវេណ​ព្រ​លាន​ជល់ដំរី ចាប់ពី​ម៉ោង​១៧:០០​ល្ងាច​តទៅ​។ ហើយ​ព្រឹ​ត្ត​ការណ៍​នេះ រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: សហការ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ