ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ សូ​ដា នី​តា ពោល​ពាក្យ​ស្តាយ​ខ្លាំង​ក្រោយ​ជួប​រឿងរ៉ាវ​មិនល្អ​ក្នុង​ឆ្នាំ​២០២០​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​មួយ​ដួង គឺ​កញ្ញា សូ​ដា នី​តា បាន​លាតត្រដាង​នូវ​រឿងរ៉ាវ​មួយ​ដែល​ធ្វើ​ឲ្យ​រូប​នាង​ត្រូវ​ខាតបង់​ប្រាក់​អស់​សន្ធឹក​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​ចំនួន​ទឹកប្រាក់​នេះ គឺ​ច្រើន​ខ្លាំង​ដែល​រូប​នាង​មិន​ធ្លាប់​ពើបប្រទះ​នូវ​ការ​ខាតបង់​ធ្ងន់ធ្ងរ​បែប​នេះ​ពី​មុន​មក​ទេ…

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​មួយ​ដួង គឺ​កញ្ញា សូ​ដា នី​តា បាន​លាតត្រដាង​នូវ​រឿងរ៉ាវ​មួយ​ដែល​ធ្វើ​ឲ្យ​រូប​នាង​ត្រូវ​ខាតបង់​ប្រាក់​អស់​សន្ធឹក​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​ចំនួន​ទឹកប្រាក់​នេះ គឺ​ច្រើន​ខ្លាំង​ដែល​រូប​នាង​មិន​ធ្លាប់​ពើបប្រទះ​នូវ​ការ​ខាតបង់​ធ្ងន់ធ្ងរ​បែប​នេះ​ពី​មុន​មក​ទេ ។

ក្រោយ​ពី​តារា​សម្តែង​ស្រី សូ​ដា នី​តា ទម្លាយ​ចេញ​នូវ​រឿងរ៉ាវ​នៃ​ការ​បាត់​បង់លុយ​យ៉ាងច្រើន​សន្ធឹក​នេះ ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក​ស្រី​ស្រស់​រូប​នេះ​កម្រ​នឹង​ត្អូញត្អែរ​រឿង​លុយកាក់​ខ្លាំង​ណាស់ តែ​លើក​នេះ​ស្រី​ស្អាត​ដែល​មាន​សាច់​សខ្ចី និង​មាន​រូបរាង​ស្លី​ម​ខ្ពស់ស្រឡះ​បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​អស់ប្រាក់​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ដែល​ឆ្នាំ​នេះ គឺ​មាន​អាជីវកម្ម​ធំ​ៗ នៅ​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ជា​ច្រើន​បាន​ច្រើន​ត្រូវ​ខាតបង់ និង​មនុស្ស​ជា​ច្រើន​ក៏​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​តែ​ការ​វាយប្រហារ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ។

ជាក់ស្តែង កញ្ញា សូ​ដា នី​តា ដែល​កន្លង​មក​មាន​គម្រោង​បើកហាង​របស់​នាង​នៅ​ចុងឆ្នាំ​នេះ​ក៏​ត្រូវ​បង្ខំចិត្ត ពន្យារពេល​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩ មិន​ទាន់​ធូរស្បើយ ហើយ​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ផង​ដែរ ក្រោយ​ពី​កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង ដែល​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ​នេះ គឺ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ ១៩ ឡើង​ដល់​២៣ រូប​សម្រាប់​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា ឆ្នាំ ២០២០ ។

បន្ថែម​ពីលើ​ការ​មិន​អាច​បើកហាង​តាម​គម្រោង​ហើយ​នោះ តារា​សម្តែង​ស្រី កញ្ញា សូ​ដា នី​តា ក៏​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា កញ្ញា​បានការ​ខាតបង់​ចំណាយ​ប្រាក់​ជិត ២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​គ្មាន​ចំណូល​ជិត​១​ឆ្នាំ ២០២០​នេះ ។ ស្រី​ស្រស់ សូ​ដា នី​តា បាន​ពោល​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា «​ដោយសារ​តែឯង លោក​កូ​វី​ដ​ចង្រៃ ខ្ញុំ​ខាតបង់​ការងារ​រកស៊ី កប់​លុយ​គាំង​គ្រប់កន្លែង​ទាំង​ត្រៀម​បើកហាង​ថ្មី ទាំង​ចំណាយ គ្មាន​ចំណូល​១​ឆ្នាំ​នេះ​ជិត​២០​ម៉ឺន​ដុល្លារ បើ​ឯង​នៅ​ទៀត​ងាប់​គេ​អស់ហើយ អ្នក​ណាខ្លះ​ខាតបង់​ដូច​ខ្ញុំ​ជួប​ប្រាប់​ផង?​» ។

យ៉ាងណាមិញ បើ​ទោះជា​ខាតបង់​អស់ប្រាក់​ជា​ច្រើន​ក៏​ដោយ ក៏​មហាជន​សង្កេត​ឃើញ​ថា តារា​រូប​នេះ​នៅ​តែ​ប្រើប្រាស់​ជីវិត​រស់នៅ​ធូរធារ​មិនធម្មតា​ដដែល ថែម​ទាំង​បង្ហាញ​គម្រោង​ការងារ​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្រោយ​ពី​នាង​មាន​គូ​ដណ្តឹង​ជា​តារា​សម្តែង​រូប​សង្ហា​លោក យុទ្ធ ឋានៈ ចាំ​ជួយ​គាំទ្រ​ពីក្រោយ​នោះ ៕

កែសម្រួលដោយ