ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​អ៊ីចឹង ? អា​លី​ហ្សា ពោល​ពាក្យ​ស្តាយក្រោយ​ខ្លាំង​ក្រោយ​សម្រាលកូន​រួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​សម្រាលកូន​ប្រកបដោយ​ជោគជ័យ និង​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​ទារក នោះ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​មួយ​ដួង អ្នក​នាង អា​លី​ហ្សា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​សម្រាលកូន​ប្រកបដោយ​ជោគជ័យ និង​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​ទារក នោះ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​មួយ​ដួង អ្នក​នាង អា​លី​ហ្សា ហាក់​មិន​សប្បាយចិត្ត​ចំពោះ​រូបរាង​ខ្លួនឯង ដែល​ប្រែ​រូបរាង​ខ្លាំង ក្រោយ​ពី​សម្រាល​កូនស្រី​រួច ។

ប្រាកដ​ណាស់ បើ​ក្រឡេក​ទៅ​មើល​មុខមាត់​ទារក​ដែល​ជា​ចំណងដៃ​របស់​នាង និង​ស្វាមី គឺ​មានមុខមាត់​ស្រស់​ស្អាត​គួរ​ឲ្យ​ខ្នា​ញ់ និង​មាន​ពណ៌​សំ​បុរស​ស្រស់​ផង​ដែរ តែ​យ៉ាងណាមិញ​សម្រាប់​អ្នក​នាង​អា​លី​ហ្សា ក៏​ប្រហែលជា​មិន​ខុស​ពី​អ្នក​ម្តាយ​វ័យក្មេង​ដទៃ​ទៀត​ឡើយ​នោះ គឺ​រឿង​ពិបាក​នឹង​ធ្វើ​ចិត្ត​ក្នុង​ការ​ទទួលយក​រូបរាង​កាយ​ក្រោយ​សម្រាលកូន ព្រោះតែ​នាង​ធ្លាប់​ជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​មាន​ដងខ្លួន​ស្រ​ឡូ​ន​ខ្ពស់ តែ​ពេល​នេះ​ប្រែជា​មាន​រូបរាង​ធាត់ មាន​សាច់​ទ្រលុកទ្រលន់ ឬ​អាច​និយាយ​បាន​ថា ហាក់​បាត់​ដងខ្លួន​ស្លី​ម​ស្រ​ឡូ​ន​នោះ​ឯង ។

ប្រហែលជា​ពិបាក​នឹង​ទទួលយក​នឹង​រូបរាង​ប្រែប្រួល​ពី​ខ្ពស់​ស្រ​ឡូ​ន​ទៅ​ជា​រាង​ធាត់​នោះ​ហើយ ទើប​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ម្តាយ​វ័យក្មេង​ដែល​មាន​រូប​សម្រស់​មុខមាត់​ដូច​តារា​កូនកាត់​បរទេស​នោះ​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទម្លាយ​ចេញ​នូវ​អាថ៌​កំបាំង​ក្នុង​ចិត្ត​ដែល​រីករាយ​ចំពោះ​រូប​ខ្លួន​នាង​ដែល​ប្រែជា​ធាត់​ខ្លាំង ខណៈ​មហាជន​អ្នកគាំទ្រ​បាន​បញ្ចេញយោបល់​ថា ទោះ​តារា​សម្តែង​ស្រី​រូប​នេះ​រាង​មាន​សាច់​ជាង​មុន​ពិតមែន តែ​រូប​សម្រស់​នៅ​តែ​ផូរផង់​ដដែល ។

យ៉ាងណាមិញ អា​លី​ហ្សា បាន​លើក​ឡើង​ថា បាន​ត្រឹមតែ​ស៊ែរ​រូបភាព​ដ៏​ស្រ​ឡូ​ន​ស្អាត កាលពីមុន​ប៉ុណ្ណោះ ពេល​នេះ​ជា ដូច​ជ្រូក​ហើយ ប៉ុន្តែ​មិន​អី​ទេ​នោះ​នឹង​ព្យាយាម​យក​រាង​ពី​មុន​មក​វិញ ។ បន្ថែម​ពីលើ​នេះ​នាង​បាន​បញ្ជា​ល់​ថា ក៏​ព្រោះតែ​នាង​នៅ​មិន​ទាន់​រឹង​ដៃ​រឹង​ជើង​ស្រួលបួល និង​មិន​ទាន់​មានឱកាស​ក្នុង​ការ​សម្រក​គីឡូ ដើម្បី​យក​រូបរាង​ស្រ​ឡូ​ន​ស្អាត​ដូច​ពី​មុន​បាន ដូច្នេះ​នាង​ក៏​មិន​ទាន់​ប្រឡូក​ក្នុង​សិល្បៈ​វិញ​នោះ​ទេ ។

ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ អា​លី​ហ្សា ហាក់​មិន​ទទួល​បានការ​ថ្នាក់ថ្នម​ពី​សំណាក់​ស្វាមី​ដែល​កំពុង​នៅ​ក្រៅប្រទេស ដូច្នេះ​នាង​ក៏​ពុំ​មាន​វត្តមាន​បុរស​សេះស​មក​ជួយ​មើលថែ​រូប​នាង និង​កូន​ដំបូង​នេះ​បាន ទើប​នាង​ត្រូវ​ប្រឹងប្រែង​ម្នាក់ឯង​មើលថែ​កូន រហូត​ភ្លេច​មើលថែ​រូបរាង​ខ្លួន ។ ទោះ​នៅ​ឆ្ងាយ​ក៏​ពិតមែន តែ​នាង​និង​កូន​ក៏​តែងតែ​ជួប​ស្វាមី​និង​ឪពុក​តាម​រយៈ​ទំនាក់ទំនង​សង្គម ហើយ​នាង​ក៏​តែងតែ​បង្ហាញ​រូបថត​កូនស្រី​ស្រស់​ស្អាត​របស់​នាង​ជូន​អ្នកគាំទ្រ​នាង​បានឃើញ​ផង​ដែរ​តាម​រយៈ​បណ្តាញ​សង្គម​នានា ៕

កែសម្រួលដោយ