ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែមល្ហែមស្អិតរមួតសុខៗ! ឥឡូវ​ស្រីស្រស់រូបនេះប្រកាសបែកបាក់គ្នាបាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទើបតែ​បង្ហាញ​ភាព​ផ្អែមល្ហែមស្អិតរមួតបេះមិនដាច់​ជាមួយ​គ្នា​យ៉ាង​កក់ក្តៅ​ជា​សាធារណៈ ស្រាប់តែពេលនេះស្រីស្រស់មួយរូបដែលគេគ្រប់គ្នាស្គាល់ច្បាស់ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មធំមួយនោះ ប្រកាសក្តែងៗថារូបនាងនិងតារាសម្តែងប្រុសសាច់សខ្ចី សាច់ដុំធំៗ បានបែកបាក់គ្នាហើយ ដែលការបញ្ចេញសារនៃការបែបកបាក់នេះបង្ករ​ភាព​ភ្ញាក់​ទៅ​ដល់​មហាជនថាឃើញតែផ្អែមល្អែមៗស្រាប់តែស្ងាត់ៗប្រកាសថាបែកបាក់ទៅវិញ ។ កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ​៖ ទើបតែ​បង្ហាញ​ភាព​ផ្អែមល្ហែមស្អិតរមួតបេះមិនដាច់​ជាមួយ​គ្នា​យ៉ាង​កក់ក្តៅ​ជា​សាធារណៈ ស្រាប់តែពេលនេះស្រីស្រស់មួយរូបដែលគេគ្រប់គ្នាស្គាល់ច្បាស់ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មធំមួយនោះ ប្រកាសក្តែងៗថារូបនាងនិងតារាសម្តែងប្រុសសាច់សខ្ចី សាច់ដុំធំៗ បានបែកបាក់គ្នាហើយ ដែលការបញ្ចេញសារនៃការបែបកបាក់នេះបង្ករ​ភាព​ភ្ញាក់​ទៅ​ដល់​មហាជនថាឃើញតែផ្អែមល្អែមៗស្រាប់តែស្ងាត់ៗប្រកាសថាបែកបាក់ទៅវិញ ។


កាលពី​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នក​ម៉េ​ម៉ា​យចាយរាងនិងមាន​កូន ២ នាក់គឺអ្នកនាង soth panhchaka អតីតភរិយាម្ចាស់ផលិតកម្ម LD បានប្រើប្រាស់គណនីហ្វេសប៊ុករបស់នាងឈ្មោះ Panhchaka June ដោយ​ប្រកាស​ក្តែ​ង​ៗ​ថា​ខ្លួន និង តារា​សម្តែង​ប្រុសលោកយឹត មាសឧស្សាហ៍ ហៅអេដវីន (Edwin)  បាន​ចែកផ្លូវ​គ្នា​ហើយ ពីព្រោះ​ភាព​មិន​ចុះសម្រុង​គ្នា តែងតែមាន​បញ្ហា​ឈ្លោះ​គ្នា​ជា​ច្រើន​លើក​ជា​ច្រើន​សារ រហូត​ឈាន​ដល់​បែក​គ្នា​បែប​នេះ​។


នាង soth panhchaka បានប្រកាសពីការបែកបាក់ជាមួយគូស្នេហ៍យ៉ាងដូច្នេះថា « ខ្ញុំ​ជាមួយ​ម្នាក់​ប្រុស ឈ្មោះ Edwin នេះ បែក​គ្នា​ហើយ ហើយ​ពួក​ខ្ញុំ មិន​បាន​ឈ្លោះ​គ្នា​ទេ គឺ ពួក​ខ្ញុំ​បែក​គ្នា តែ​ម្ដង ! ចាប់ពី​ពេល​នេះ ទៅ ពួក​ខ្ញុំ​លែង​ជា​សង្សារ នឹង គ្នា​ទៀត​ហើយ​! សូម កុំ​សួរ​ថា​ហេតុ​អី ហើយ សូម​មិត្តភក្តិ គ្រួសារ​ទាំងអស់ កុំ​សួរ​ថា ហេតុ​អី រឺ chat សួរ អី ខ្ញុំ​សុំ​នៅ​ស្ងៀមស្ងាត់​តិច ចាំ​ពេល​ណា អារ​ម្ម​ណ៏ ខ្ញុំ​ល្អ​តិច ខ្ញុំ​នឹង ប្រាប់​តាម​ដំណើរ​! ពួក​ខ្ញុំ បើ​ថា​ឈ្លោះ​គ្នា គឺ រាប់រយ​ដង តែ​ខ្ញុំ មិន​ដែល​បង្ហាញ​តាម FB ទេ ព្រោះ​ខ្លាច​ល្បី​ទៀត តែ​លើក​នេះ ខ្ញុំ​ហ៊ាន Post គឺ​ខ្ញុំ ធ្វើ​មែនទែន​ហើយ ! អេ​ដ វី​ន​» ។


យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សារ​មួយ​នេះ​រួច​មក បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​ចោទ​ជា​ច​ម្ង​ល់ និង​សួរនាំ​ជា​ច្រើន​តាម​រយៈ​ខម​មិន ពី​ភាព​បែក​គ្នា​របស់​អ្នក​ទាំង​២ ពីព្រោះ​តែ​កន្លង​មកនេះ គូស្នេហ៍​មួយគូ​នេះ តែងតែបង្ហាញនូវក្តី​ស្រលាញ់​គ្នា​ខ្លាំង ដូចជានាងបានឱបរឹតតារាសម្តែងប្រុសរូបនេះយ៉ាងស្អិតរមួតបេះមិនចេញកាលពីថ្ងៃខូបកំណើតលោក អេ​ន​វី​ន ហើយក្រោយមកទៀត អ្នកទាំងពីរសុទ្ធតែអះអាងថាអាចនឹងរៀបការជាមួយផងដែរ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​តារា​សម្តែង​ប្រុស​លោក អេ​ន​វី​ន បាន​បញ្ចេញ​សារ​អ្វីមួយ ដើម្បី​ឆ្លើយ​តប​ពី​ទំនាក់​ទំនាក់​របស់​លោក​ជាមួយនឹង​គូ​នឹង​ស្នេហ៍ ដែល​ឈាន​ដល់​ការ​បែក​គ្នា​នោះ​ទេ ក្រៅពី​មាន​តែ​សារ​របស់ភាគីខាងស្រីតែប៉ុណ្ណោះ ។

យ៉ាងណាមិញ កន្លងមកចំណងស្នេហារបស់អ្នកទាំងពីរនេះមិនបានលាក់លៀមទេ គឺបានបើកជាចំហ ហើយអ្នកទាំង២​បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ដើម្បីត្រៀមរៀបការនៅពេលខាងមុខ ហើយតែងតែបង្ហាញនូវសកម្មភាពស្វីតៗគ្រប់ទីកន្លែង ធ្វើឲ្យគេគ្រប់គ្នាច្រណែនមិនស្ទើរទេដែលស្រីស្រស់រូបនេះអាចធ្វើឲ្យបុរសសង្ហា អេនវីន លង់ស្នេហ៍នាងបែបនេះ ។

យ៉ាងនេះក្តី មានតែតាមដានបន្តទៀតថា តើអ្នកទាំងពីរពិតជាបែកបាក់គ្នាពិតប្រាកដ ឬក៏ខាងស្រីរាងអន់ចិត្តបន្តិចសិនហើយក៏ងរង៉ក់បង្ហោះសារបែកបាក់លេងៗ ៕

កែសម្រួលដោយ