ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជានរណា ? ផ​ន សុ​ផា​រី និយាយ​ចំ​ៗ​ទៅកាន់​នារីហា​យ​សូ​ចង់​ទាក់​ទង​ស្វាមី​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទើប​សម្រាល​កូនស្រី​ទី​២ បានដោយជោគជ័យ ព្រមទាំង​មាន​សុខភាព​រឹងមាំល្អទំាងម្តាយនិងកូន ជាពិសេសកូនទី២នេះទៀតសោត​គឺមានមុខមាត់​គួរ​អោយ​ខ្នាញ់ ​ថែម​ផង​ដែរ​ ស្រាប់តែអតីត​តារា​កំប្លែង​ស្រី អ្នក​នាង ផ​ន…

រាជធានី​ភ្នំពេញ​ ៖ ទើប​សម្រាល​កូនស្រី​ទី​២ បានដោយជោគជ័យ ព្រមទាំង​មាន​សុខភាព​រឹងមាំល្អទំាងម្តាយនិងកូន ជាពិសេសកូនទី២នេះទៀតសោត​គឺមានមុខមាត់​គួរ​អោយ​ខ្នាញ់ ​ថែម​ផង​ដែរ​ ស្រាប់តែអតីត​តារា​កំប្លែង​ស្រី អ្នក​នាង ផ​ន សុ​ផា​រី ស្រាប់តែ​ទម្លាយ​ពី​រឿងរ៉ាវ​គ្រួសារ​របស់​ខ្លួន ទៅ​កាន់​មហាជន​គ្មាន​សល់ ​។

ជាក់ស្តែងកាលពី​ពេល​ថ្មី​ៗ​នេះ អតីត​តារាកំប្លែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីមួយរូបដែរនោះ ​បាន​រៀបរាប់ទាំង​ក្តៅចិត្តអំពី​មនុស្ស​ស្រី​មួយ​ចំនួន ដែល​ចង់​ពាក់ព័ន្ធ​នឹង​ស្វាមីរបស់ខ្លួន ក្នុង​លក្ខណៈ​បង្ហាញ​ពី​ភាព​ហា​យ​សូ​ស៊ីវិល័យ ដើម្បី​ទាក់ទាញ​និងអន្ទងចិត្ត​ប្តី​របស់​នាង ខណៈ​ពេល​អ្នក​នាង​ផ​ន សុ​ផា​វី កំពុង​តែ​សរសៃ​ខ្ចី​កូន​ទី​២​ក៏​ដោយ​។


អ្នក​នាង ផ​ន សុ​ផា​វី បាន​លើក​ឡើងទាំងក្តៅស្លឹកត្រចៀកថា ​« មនុស្ស​ស្រី​ខ្លះ​ចង់​ទាក់ទង​ស្វាមី​គេ ដោយ​ប្រើ​វិធី​បែប​ស្រី​ហា​យ​សូ អូស​ទាញ​ចិត្ត​ស្វាមី​ខ្ញុំ សម័យ​នឹង​ហើយ​ឈប់​ប្រើ​វិធី​បែប​នឹង​ទៅ បើ​មិនដឹង​ធ្វើ​យ៉ាងណា​នោះ​ទេ ចាំ​ខ្ញុំ​ប្រាប់​ពី​ស្ទីល​ទាក់ទង​ថ្មី​»​។


យ៉ាងណាមិញ អតីត​តារា​ស្រី​រូប​នេះ ក៏​មិន​បាន​បង្ហាញ​អារម្មណ៍​ខឹ​ង​សម្បារ ចំពោះ​ប្តី​របស់​ខ្លួន​នោះ​ទេ ពីព្រោះ​តែ​រូប​នាង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​ស្វាមី​របស់​នាង មិន​បាន​ទាក់ទង​អ្នក​ណា​គេ​ទេ គ្រាន់តែ​រូប​នាង និយាយ​ប្រាប់​ប្រិ​យ​មិត្ត បើ​ថ្ងៃ​មុខ​ថ្ងៃក្រោយ ប្តី​របស់​នាង ក្បត់​នាង​មែន នាង​ក៏​បាន​ត្រៀម​ចិត្ត​រួច​ដែរ ព្រោះ​រូប​នាង​មើល​មិនឃើញ​ថា ថ្ងៃ​ទៅមុខ​បន្តិចទៀត នាង​នឹង​ជួប​រឿងរ៉ាវ​អ្វីខ្លះនោះ ​៕

កែសម្រួលដោយ