ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុឃីមបង្ហើបចំណុចពិសេសដែលធ្វើឲ្យនាងស្រលាញ់ប្តីក្មេងដល់ម្លឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​ពហុជំនាញអ្នកនាង អ្នក​នាង ខាត់ សុ​ឃី​ម ដែលកន្លងមកបាន​សម្រេចសាងជីវិតគ្រួសារជាមួយនឹងស្វាមីដែលមានវ័យក្មេងជាងរូបនាង គឺលោក អ៊ិ​ន សុ​បញ្ញា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំកន្លងមកហើយ…

រាជធានី​ភ្នំពេញ​៖ តារា​ពហុជំនាញអ្នកនាង អ្នក​នាង ខាត់ សុ​ឃី​ម ដែលកន្លងមកបាន​សម្រេចសាងជីវិតគ្រួសារជាមួយនឹងស្វាមីដែលមានវ័យក្មេងជាងរូបនាង គឺលោក អ៊ិ​ន សុ​បញ្ញា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំកន្លងមកហើយ និង​ទទួល​បានចំណងដៃកូនៗជាទីស្រលាញ់រស់នៅប្រកបដោយ​សុភមង្គល ។

ប្រាកដណាស់ កន្លងមកតារាស្រីរូបនេះ ទោះពើបប្រទៈនឹងការរិះគន់រឿងយកប្តីក្មេងជាងខ្លួន ឬជួបការរកស៊ីចាញ់បោកគេកន្លងមក ក៏នាងមិនដែលរៀបរាប់រឿងទុក្ខសោកអំពីជីវិតប្តីប្រពន្ធរបស់នាងឡើយ ហើយក៏មិនធ្លាប់បាននិយាយលម្អិតដល់អ្នកគាំទ្រឲ្យបានដឹងអំពីចំណុចនិងលក្ខណៈពិសេសដែលបានធ្វើឲ្យនាងលង់ស្រលាញ់បុរសអាយុតិចជាងខ្លួន និងរួមរស់ជាមួយគ្នាមិនដែលលឺរឿងរកាំរកូសនោះ ។

ដោយឡែក​ស្រាប់តែពេលថ្មីៗនេះ តារា​ស្រី​រូប​នេះ បញ្ចេញ​អារម្មណ៍​ពិត​ចំពោះ​ស្វាមី ជា​សាធារណៈ​គួរ​អោយ​ភ្ញាក់ផ្អើល​។


តារាចម្រៀង អ្នក​នាង ឃាត់ សុ​ឃី​ម បាន​ទម្លាយ​ឲ្យដឹងអំពី​អត្ត​ចរិកស្វាមី​របស់​ខ្លួន បើ​ទោះបីជា​មាន​អាយុ​ប្អូន​មែនពិត ប៉ុន្តែ​សព្វគ្រប់​ការងារ​របស់​នាង គឺស្វាមី​របស់​នាង​តែងតែទទួល​រាប់​រង់​ធ្វើ​ទាំងអស់ មិន​ថា​ការងារ​ធន់ ឬ​ស្រាល​នោះ​ទេ ទើប​ធ្វើ​អោយ​គ្រួសារ​របស់​នាង​មាន​សុភមង្គល​ដល់​សព្វ​ថ្ងៃនេះ​។

អ្នក​នាង ឃាត់ សុ​ឃី​ម បាន​ទម្លាយ​បន្តទៀតថា «​ស្រឡាញ់​គាត់​ត្រង់​មិន​ដែល​ចេះ​ប្រកាន់​ការងារ​ទេ ពេល​ខ្លះ​ឃើញ​ខ្ញុំ​រវល់​គាត់​សុខចិត្ត​បើកឡាន​ជូន ហើយ​ថត​ឱ្យ និយាយ​រួម​ទៅ​ការងារ​ស្មើ​ដៃ​គ្នា មាន​តែ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ជាង​ខ្ញុំ ធ្វើ​គ្រប់សព្វ​។ គឺ​ខ្ញុំ​មិនបាច់​ធ្វើ​ទេ​។ មនុស្ស​ល្អ​មិន​មើល​លើ​សម្ដី​ទេ គឺ​មើល​លើ​ទ​ង្វើ​» ។

យ៉ាងណាមិញ ក្រោយ​ពី​បង្ហោះ​សារ​បែប​នេះ​ហើយ មហាជន​មាន​ក្ដី​រំភើប​ខ្លាំង និង ចូលរួម​ត្រេកអរ​ជំនួស អ្នក​នាង ខាត់ សុ​ឃី​ម ដែល​បាន​សាង​គ្រួសារ​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់ ព្រមទាំង​ជា​បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ​បែប​នេះ ៕

កែសម្រួលដោយ