ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ក្រោយ​សម្រាលកូនស្រាប់តែបញ្ចេញ​បាលីថ្មីចេស «កូន​អញ អញ​ត្រូវ​តែ​ទ្រាំ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង ឌី សូ​នី​តា ចាប់តាំងពី​ប្រកាសប្រាប់​មហាជននិង​អ្នកគាំទ្រ​របស់​ខ្លួ​នពី​ការ​មានកូន​មុន​រៀប​ការ​ជាមួយដៃគូសម្តែងរហូតក្លាយជាដៃគូស្នេហាក្រៅឆាកជាមួយ លោក អេ​ឡិច ​ហ្សូរ៉ា និង​សម្រាល​បានកូន​ស្រី​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់ កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង ឌី សូ​នី​តា ចាប់តាំងពី​ប្រកាសប្រាប់​មហាជននិង​អ្នកគាំទ្រ​របស់​ខ្លួ​នពី​ការ​មានកូន​មុន​រៀប​ការ​ជាមួយដៃគូសម្តែងរហូតក្លាយជាដៃគូស្នេហាក្រៅឆាកជាមួយ លោក អេ​ឡិច ​ហ្សូរ៉ា និង​សម្រាល​បានកូន​ស្រី​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់ កាលពី​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ មហាជនក៏កាន់តែចង់ដឹងពីរូបសម្រស់របស់អ្នកនាងផងដែរថាតើប្រែប្រួលយ៉ាងណាហើយ ។

ប្រាកដណាស់ទាំងអ្នកនាង ឌី សូនីតា និងឪពុករបស់កូនស្រីនាងបានបង្ហាញនូវការយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមកូនស្រី​យ៉ាង​ខ្លាំង ប្រៀប​ដូច​ជា​ព្រះ​នាង​តូចទៅ​ហើយ​ ជាពិសេសកូនស្រីដំបូងរបស់អ្នកទាំងពីរគឺមានមុខមាត់ខ្យូត ច្រមុះស្រួចខ្ពស់និងសំបូរសស្អាតកាត់ទៅលោកអេ​ឡិច ​ហ្សូរ៉ា ជាជាងកាត់ទៅរកអ្នកម្តាយ ។

ដោយឡែកបន្ទាប់​ពី​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ផ្ដល់​ភាព​កក់ក្ដៅ ថ្នាក់ថ្នម​មើលថែ​កូនស្រីសំណព្វចិត្តមិន​ថា​យប់​ថ្ងៃ​នោះ ស្រាប់តែ​ឌី សូ​នី​តា បង្ហាញ​ពី​អារម្មណ៍​ជា​អ្នក​ម្តាយ​គេ​ជា​លើក​ដំបូង ដែលខំមើលថែ​កូនស្រី​មិនគិតដល់រួបសម្រស់របស់ខ្លួន មិនបានដេកពួកគ្រប់គ្រាប់ រហូត​ស្រក​អស់ ១៨​គីឡូ​ឯណោះ​។

ឌី សូ​នី​តា បាន​លើក​ឡើង​ថា «​មើល​មុខ​អ្នក​ម៉ែ​ដាច់​យប់​ផង​លោកស្រី​កូន​អើយ និយាយ​ពី​ថា គាត់​នៅ​អា​មេ​រិ​ក​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ចាស យប់​គាត់​ថ្ងៃ​ខ្ញុំ យប់​ខ្ញុំ​ថ្ងៃ​គាត់ ឥលូវ​ដល់​ពេល​ព្រឹក​ខ្ញុំ គាត់​ចូល​ក្រឡាបន្ទំ​វិញ​ម្តង ឆាកជីវិត ស្រក​អស់ ១៨​គីឡូ​ភ្លាម​ៗ ហក់​មក​ជាមួយ​អ្នក​ម្តាយ ។ សុំ​ប្តូរ​បាលី​ហើយ​បងប្អូន បាលី​មុន ប្រពន្ធ​អញ អញ​ត្រូវ​តែ​ទ្រាំ យ៉ាងណា​នៅ​តែ​ប្រពន្ធ​អញ បាលី​ឥលូវ កូន​អញ អញ​ត្រូវ​តែ​ទ្រាំ យ៉ាងណា​នៅ​តែ​ជា​កូន​អញ​»។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​ការ​បង្ហោះ​រូប​នេះ​រួច​មក មហាជន​សង្កេត​ឃើញ​ថា​តារា​សម្តែង​ស្រី​ឌី សូ​នី​តា ពិតជា​ស្រក​គីឡូ​ខ្លាំង​មែន នេះ​ក៏​ព្រោះតែ​រូប​នាង​ពិតជា យកចិត្តទុកដាក់​ចំពោះ​កូនស្រី រហូត​ក្លាយជា​បែប​នេះ តែ​ទោះជា​យ៉ាងណា ក៏​តារា​ស្រី​រូប​នេះ នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន និង​ជា​ពិសេស​មិត្តភក្ដិ​នៅ​ក្នុង​រង្វង់​សិល្បៈ​ផង​ដែរ ។


អ្វីដែលមហាជនអ្នកគាំទ្រនោះ គឺឌី សូនីតា បានធ្វឲ្យផ្ទុះនូវសំណើចជាថ្មីដល់អ្នកគាំទ្រនោះគឺការបញ្ចេញនូវបាលីថ្មីចេសជុំវិញកូនស្រីរបស់ខ្លួន ព្រោះថាកន្លងមកឌី សូនីតា និងស្វាមីដែលមិនទាន់បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីបានល្បីខ្លាំងជាមួយបាលីមួយឃ្លាថា «ប្រពន្ធ​អញ អញ​ត្រូវ​តែ​ទ្រាំ យ៉ាងណា​នៅ​តែ​ប្រពន្ធ​អញ» ។

តែឥឡូវនេះ បាលីថ្មីស្រឡាងសម្រាប់លោកឪពុកស្រស់សង្ហារូបនេះគឺ « កូន​អញ អញ​ត្រូវ​តែ​ទ្រាំ យ៉ាងណា​នៅ​តែ​ជា​កូន​អញ​»។ ត្រង់នេះ​តើបងប្អូនយល់យ៉ាងណាដែរ​?

កែសម្រួលដោយ