ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាង​គូជីវិត​បាន​៧​ឆ្នាំ! គង់ សុ​ជាតិ បង្ហើប​គម្រោងមួយទៀតដើម្បីបំពេញ​បំណង​ស្វាមី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ចំណងស្នេហា​របស់​ពិធីករនិង​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​អ្នកនាងគង់ សុ​ជាតិ និង លោក ជា វិបុល កន្លងទៅហាក់មានភាពល្អក់កករតិចតួច តែមួយរយៈពេលក្រោយមកនេះអ្នកទាំងពីរបែរជាកាន់តែផ្អែមល្អែម ស្អិតរមួតលើសដើម…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ចំណងស្នេហា​របស់​ពិធីករនិង​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​អ្នកនាងគង់ សុ​ជាតិ និង លោក ជា វិបុល កន្លងទៅហាក់មានភាពល្អក់កករតិចតួច តែមួយរយៈពេលក្រោយមកនេះអ្នកទាំងពីរបែរជាកាន់តែផ្អែមល្អែម ស្អិតរមួតលើសដើម ដូចពាក្យចាស់ពោលថា «វ័យ​កាន់តែជ្រេរ ស្នេហាកាន់តែយល់ចិត្ត» ។ ​

ខណៈដែល​ជី​វិត​ឯកជន​របស់អ្នកទាំងពីរកំពុងតែផ្អែមស្អិតដូចស្នេហាយុវវ័យនោះ ស្រាប់តែលឺដំណឹងថ្មីមួយមកថា អ្នក​នាង គង់ កំពុងរៀបចំគម្រោងមួយដើម្បីបំពេញបំណងស្វាមីស្រស់សង្ហាលោក ជា វិបុល ។

ជាក់ស្តែង អ្នក​នាង គង់ សុ​ជាតិ បាន​បង្ហោះ​រូបភាព​ដ៏​ស្រស់​ស្អាត​ជាមួយនឹង​កូនស្រី​របស់តារាចម្រៀងអ្នកនាង សួ​ស វី​សា ព្រមទាំង​ពោល​ពាក្យ​យ៉ាង​ច្បាស់​ៗ​ធ្វើ​អោយ​មហាជន រំភើប​ជំនួសថា លោក ជា វិបុល កំពុងលួងលោមអ្នកនាងចង់រក​ប្អូន​ឱ្យ​កូនស្រី ដូ​រី​ម្នាក់ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា ​«​គិត​ម៉េច​ឡូ​វ​ប៉ា​ៗ ដូ​រី ចង់ឱ្យ​ម៉ាក់​ជាតិ​ពពោះ​យក​ប្អូនស្រី ដូ​រី មួយទៀត​»​។

យ៉ាងណាមិញ បន្ទាប់់​ពី​ឃើញ​សារ​មួយ​នេះ រួច​មក ក៏​មាន​មហាជន និង​អ្នកគាំទ្រ​ជា​ច្រើន បាន​ជូនពរ​អោយ​ជីវិត​គូ​ប្តី​ប្រពន្ធ​របស់ គង់ សុ​ជាតិ និង ជា វិបុល សម្រេចបំណងបង្កើត​សមាជិក​ថ្មី​ឆាប់​ៗ​នេះ ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា ក៏​មិន​ទាន់​ដឹង​ថា​អ្នក​នាង គង់ សុ​ជាតិ នឹង​យក​កូន​បន្ថែម​ទៀត ដើម្បី​បំពេញ​បំណង​ស្វាមី ឬ បែប​ណា ពីព្រោះ​សព្វ​ថ្ងៃអ្នកនាងគង់ សុជាតិ ក៏មានវ័យក្រាស់ក្រែលផងដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នក​នាង គង់ សុ​ជាតិ និង លោក​ជា ​វិបុល មាន​រយៈពេល ៧​ឆ្នាំ​ហើយ ដែល​អ្នក​ទាំង​២ ទើបតែ​ធ្វើ​ពិធី​ខួបអាពាហ៍ពិពាហ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយនឹង​ការ​សរសរសារផ្ញើជូន​គ្នា​យ៉ាង​ផ្អែមល្ហែម និង​មាន​អត្ត​ន័យ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​មួយ​ចំនួន​លួច​ច្រណែន ៕

កែសម្រួលដោយ