ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង​ សូណា​​ បង្ហា​ញ​​ភាព​សិច​​​ស៊ី​ពេល​​វិល​មក​សិល្បៈ​​ជា​ថ្មី​ និង​មិន​ខ្លាច​​ការ​រិះគន់​​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ក្រោយ​ពី​អ​វត្ត​មាន​​ក្នុង​ពិភព​​សិល្ប​ៈ​​អស់​​ជា​ង​មួយ​ឆ្នាំ​​មក​នេះ​ ​តា​រា​​សម្តែង​​នាង​ សេង​ សូ​ណា​​​ បានបង្ហាញ​​នូវ​ភាព​​សិច​ស៊ី​​ ដោយ​មិន​ខ្លាច​​ញញើត​​ចំពោះ​មុខ​ម៉ា​ស៊ីន​​ថត​របស់​​អ្នក​សារ​ព័ត៌​មានទ្បើយ​​​ ក្នុង​ពេល​​ដែល​នាង​​បាន​ចូល​រួម​សម្តែង​​ឱ្យ​ផលិត​​កម្ម​បុប្ផា​ ថត​ខារ៉ា​អូ​ខេ​ ​សម្រាប់​បុណ្យ​​ចូល​ឆ្នាំ​​ថ្មី​​ប្រពៃ​ណី​​ជាតិ​នា​ពេល​ខាង​មុខ​​ ។​ រូប​ភាព​​របស់​នាង​ត្រូវ​បាន​​គេ​បង្ហោះ​​នៅ​ក្នុង​​គេ​ហ​ទំព័រ​​ព័​ត៌​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ក្រោយ​ពី​អ​វត្ត​មាន​​ក្នុង​ពិភព​​សិល្ប​ៈ​​អស់​​ជា​ង​មួយ​ឆ្នាំ​​មក​នេះ​ ​តា​រា​​សម្តែង​​នាង​ សេង​ សូ​ណា​​​ បានបង្ហាញ​​នូវ​ភាព​​សិច​ស៊ី​​ ដោយ​មិន​ខ្លាច​​ញញើត​​ចំពោះ​មុខ​ម៉ា​ស៊ីន​​ថត​របស់​​អ្នក​សារ​ព័ត៌​មានទ្បើយ​​​ ក្នុង​ពេល​​ដែល​នាង​​បាន​ចូល​រួម​សម្តែង​​ឱ្យ​ផលិត​​កម្ម​បុប្ផា​ ថត​ខារ៉ា​អូ​ខេ​ ​សម្រាប់​បុណ្យ​​ចូល​ឆ្នាំ​​ថ្មី​​ប្រពៃ​ណី​​ជាតិ​នា​ពេល​ខាង​មុខ​​ ។​ រូប​ភាព​​របស់​នាង​ត្រូវ​បាន​​គេ​បង្ហោះ​​នៅ​ក្នុង​​គេ​ហ​ទំព័រ​​ព័​ត៌​មាន​​នៅ​ក្នុង​ស្រុ​កមួយ​​ ហើយ​ក៏​​ត្រូវ​បាន​គេ​នាំ​​គ្នា​ចែក​​ចាយ​ពេញ​​បណ្តាញ​​សង្គម​​​ហ្វេស​ប៊ុក​ផង​ដែរ​ ដោយ​ម្នាក់​ៗ​​បាន​បញ្ចេញ​​មតិ​ថា​ ​តារា​រូប​នេះ​​​ទំនង​ជា​ចង់​ដណ្តើម​តំណែង​​តារា​សិច​ស៊ី​បំផុត​សម្រាប់​ឆ្នាំ២០១៤​នេះ​។​

យ៉ា​ង​ណា​​ក៏​ដោយ​ តារា​សម្តែង​​ដែល​មាន​​ប្រភព​​មក​ពី​ខេត្ត​​បាត់​ដំបង​​រូប​នេះ​​បញ្ជាក់​ថា​ នាង​​បាន​បាត់​មុខ​​មួយ​រយៈ​ពី​ពិភព​​សិល្បៈ​​ ហេតុ​នេះ​​ពេល​ត្រ​ទ្បប់​​​មក​វិញ​​ នាង​​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជា​ការ​ទាក់​ទាញ​​ទស្សនិក​ជន​​ជា​ថ្មី​ទ្បើង​វិញ​ ​ហើយ​ភាព​​សិច​ស៊ី​​របស់​នាង​​នា​ពេល​នេះ​ គឺ​មិន​បាន​​បារម្ភ​​ពី​ការ​រិះ​គន់​ទ្បើយ​ ។ ​នាង​ សេង​ សូ​ណា​ ​បាន​អះ​អាង​ប្រាប់​កោះ​សន​្តិ​ភាព​​តាម​ទូរ​ស័ព្ទ​​ នា​ថ្ងៃ​ទី​​២៣​ មករា​ ​ថា​ ​ការ​វិល​មក​​កាន់​សិល្បៈ​​ជា​ថ្មី​​រប​ស់​នាង​នា​ពេល​នេះ​ ​គឺ​ក្នុង​គោល​បំណង​​បំបាត់​​ចោល​នូវ​រឿង​រ៉ា​វ​ស្នេហា​​ ដែល​បា​នជួប​​ប្រទះ​​ ហើយ​ចាប់​ផ្តើម​​លេង​​ខ្លួន​​ឱ្យ​មាន​ភាព​​​ភ្ញាក​់​​ផ្អើ​ល​​នៅ​ក្នុង​​អាជី​ព​សិល្បៈ​​របស់​នាង​ជា​ថ្មី  ។ នាង​​បាន​​បញ្ជាក​់ថា​ ​ក្នុង​វ័យ​​នា​ពេល​នេះទៅ​ហើយ​ ​នាង​មិន​ខ្លាច​​នូវ​ភាព​សិច​​ស៊ី​​នេះ​ ទទួល​រង​នូវ​ការ​រិះ​គន់​​ទេ​ ខណ​ៈពេល​​ភាព​សិច​​ស៊ី របស់​នាង​​មិន​ដល់​ថ្នាក់​ស្រាត​ទាំង​អស់​នោះ​ទ្បើយ​ ។ ​

នៅ​ពេល​ដែល​​សួរ​ថា​​​ កន្លង​មក​​មាន​តារា​​មួយ​ចំនួន​​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​​ពី​មហា​ជន​ និង​មួយ​ចំនួន​ទៀត​​ស្ទើរតែ​​បាត់​បង់​ឱកាស​នៅ​ក្នុង​​អាជីព​​សិល្បៈ​​ ដោយ​សារ​ភាព​សិច​ស៊ី​​នេះ​ តើ​នាង​​មាន​ការព្រួយ​​បារម្ភ​​ពី​បញ្ហា​នេះ​​ដែរ​ឬ​ទេ​? នាង​ សេង​ សូណា​ ​ឆ្លើយ​តប​​ថា​ ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​​ គឺ​នាង​មិន​បាន​គិត​ដល់​ចំណុច​​មួយ​នេះ​ទ្បើយ​ ​ព្រោះ​នាង​គិត​ថា​ ​អ្វី​ដែល​នាង​​ធ្វើ​នា​ពេល​នេះ​ ​គឺ​ក្នុង​ន័យ​​សិ​ល្បៈ​​ប៉ុណ្ណោះ​​ មិន​មែន​ទាក់​​ទាញ​ក្នុង​​ផ្លូវ​សេ្នហា​​មក​វិញ​ទ្បើយ​ ។ ​​

នាង​បញ្ជាក​់ថា​ ​នៅ​ក្នុង​​ខណៈ​​ពេល​នេះ​ បើ​ទោះ​​បី​ជា​មាន​បុរស​សង្ហា​​នៅមុខ​នាង​​យ៉ាង​ណា​​ក៏​ដោយ​​ ក៏​នាង​មិន​ចាប់​អារម្ម​ណ៍​​ទៀត​ទ្បើយ​ ​ព្រោះ​នាង​ត្រូវ​​​គិតតែ​​ពី​ការ​ងារ​​មួយ​មុខ​គត​់ ​ព្រោះ​កន្លង​មក​​ដោយ​សារ​តែ​​នាង​ទទួល​​យក​ស្នេហា​​ ទើប​នាង​​បរា​ជ័យ​​នៅ​ក្នុង​​ការ​ងារ​ទាំង​អស់​ ។ ​នាង​ សេង​ សូណា​ បាន​បន្ថែម​ថា​ ​បន្ទាប់​ពី​​ផ្តាច់​​ចំណង​ស្នេហា​​ពី​បុរស​​តៃ​វ៉ាន់​​បាន​ជិត​មួយ​​ឆ្នាំ​​មកនេះ​ ​នាង​​សម្រេច​ចិត្ត​​វិល​មក​កាន់​សិល្បៈ​​ឱ្យ​បាន​​ជោគ​ជ័យ​​ជា​ថ្មីទ្បើងវិញ​ ​ដោយ​ត្រូវ​​ធ្វើ​ខ្លួន​​យ៉ាង​ណា​​ ដើម្បី​​ឱ្យ​មាន​ភាព​​ទាក់​ទាញ​​ពី​ទស្សនិក​ជន​ ៕