ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ក្រោយ​បែក​មាត់​រួច​បង្ក​ជម្លោះ​សមត្ថ​កិច្ច​ចុះ​អន្តរា​គមន៍​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ ១​គ្រឿង​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រងរបួស​បែក​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ ១​គ្រឿង​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រងរបួស​បែក​មាត់​  ហើយ​ម៉ូតូ​ខូច​ខាត​ទាំង​ស្រុង ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ០០ និង​ ២៥​​នាទី​ រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២​ មិថុនា​ ២០១៣​ ។

ក្រោយ​កើត​ហេតុ​ម្ចាស់​ម៉ូតូ​ស្កុប​ពី​ខាងលើ​បាន​ស្ទុះ​ទៅ​ដក​សោ​រ៉ឺ​ម៉ក​ម៉ូតូ​ បង្ក​ឱ្យមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ទើប​សមត្ថ​កិច្ច​ចុះ​អន្តរា​គមន៍​ដក​ហូត​ម៉ូតូ​ទាំង​ពីរ​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន​ ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​ចូល​មក​ដោះស្រាយ​ ៕