យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ ដេលី ឈីលី ចេញផ្សាយកាលពីថ្ងៃពុធទី២ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា អាជ្ញាធរក្រុងប៉េកាំងចេញសេចក្តីប្រកាសជាផ្លូវការស្តីបន្ទោសយ៉ាងខ្លាំងដល់បណ្តាក្រុមហ៊ុនលក់រថយន្តមូដែលទំនើបៗ មួយចំនួនដែលបានជួលតារាម៉ូដែលស្រស់ស្អាតទៅផ្សព្វផ្សាយពាណិជ្ជកម្មក្នុងពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិ ឆ្នាំ២០១២ នៅក្នុងទីក្រុងប៉េកាំង ។
អាជ្ញាធរក្រុងប៉េកាំងបានស្តីបន្ទោសថា ការស្លៀកពាក់ស៊ិចស៊ី និងព្រលែងដើមទ្រូងនៅកណ្តាលវាលរបស់តារាម៉ូដែលក្នុងឱកាសតាំងពិព័រណ៍រថយន្តនោះគឺធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីរបស់សង្គមជាពិសេសគឺស្ត្រី ។ស្របគ្នាជាមួយនឹងការរិះគន់របស់អាជ្ញាធរក្រុងប៉េកាំងក៏មានក្រុមមនុស្សមួយចំនួនបានធ្វើការរិះគន់ដំណើរការតាំងពិព័រណ៍រថយន្តនេះផង ដែរ ដោយបានលើកជាសំណួរថា តើនេះគឺជាការតាំងពិព័រណ៍រថយន្តប្រទេសទំនើប ឬក៏ជាការតាំងពិព័រណ៍សុដន់ដ៏ស្រស់ស្អាតរបស់តារាម៉ូដែល?
ជាមួយនឹងការរិះគន់នេះ អាជ្ញាធរក៏បានបញ្ជាឱ្យអ្នករៀបចំកម្មវិធីធ្វើការកែលម្អស្ថានភាពនេះឡើងវិញ ហើយធ្វើកិច្ចសន្យាថា នឹងមិនមានរឿងបែបនេះកើតឡើងទៀតទេនៅពេលក្រោយ ។គួររីលឹកដែរថា ពិធីតាំងពីព័រណ៍រថយន្តអន្តរជាតិឆ្នាំ២០១២ នេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃចន្ទទី២ ឧសភា ឆ្នាំ២០១២ ដោយមានរថយន្តទំនើបចំនួន១១២៥គ្រឿងមកពីបណ្តាក្រុមហ៊ុនបរទេស និងក្នុងស្រុកចូលរួម ៕
ចែករំលែកព័តមាននេះ