ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អូស្ត្រាលី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ស្ថិត​នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២២ កក្កដា ២០១៥ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ ។

ខេត្ត​ឧត្តរមានជ័យ ៖ ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ស្ថិត​នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២២ កក្កដា ២០១៥ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ ។

ស្ត្រី​ម្នាក់​ឈ្មោះ អួ សា​រ៉េ​ន អាយុ​៣២​ឆ្នាំ ជនជាតិ​កម្ពុជា ត្រូវជា​ភរិយា​សព​បាន​អះអាង​ថា ប្តី​របស់​នាង​មានឈ្មោះ សេ​ម សាវ៉ា​តូ​រ៉េ អាយុ​៥២​ឆ្នាំ ជា​ជន​ជាតិ​អូស្ត្រាលី ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​ដដែល​បាន​បន្ត​ថា ប្តី​របស់​នាង​មាន​ជម្ងឺ​ប្រចាំ​កាយ និង​កើត​ជម្ងឺខ្សោយបេះដូង​ផង ។ មុន​ពេល​កើតហេតុ ប្តី​របស់​នាង​បាន​ប្រកាច់ ​រូប​នាង​បាន​នាំ​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើការ​សង្គ្រោះ​ផង​ដែរ តែ​ប្តី​របស់​នាង​នៅ​តែ​ស្លាប់​បាត់បង់​ជីវិត ។

បន្ទាប់​ពី​ប្តី​របស់​នាង​ស្លាប់ រូប​នាង​មិន​មាន​លុយ​សម្រាប់​ធ្វើបុណ្យ​ទេ គឺ​រូប​នាង​បាន​នាំ​សព​ប្តី​របស់​នាង​ទៅ​វត្ត​ជ័យ​ទឹក​ជុំ ហៅ​វត្ត​អន្លង់​វែង ហើយ​ត្រូវ​បាន​ព្រះសង្ឃ​ព្រះ​នាម សោម សា​រ៉​ន ជា​ព្រះ​ចៅអធិកា​វត្ត​បាន​ជួយ​ជា​ថវិកា​ផ្ទាល់​ធ្វើ​ម៉ុង​បញ្ចុះសព​នៅ​រសៀល​នា​ថ្ងៃ​ដដែលនោះ ៕