នាយក្រិន មានភរិយាថ្មី និងមានកូនម្នាក់ទៀតហើយ
រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងមាឌតូចល្អិតនាយក្រិន បានបង្ហើបពីគម្រោងរៀបការ បន្ទាប់ពីអ្នកទាំងពីរបានសម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយដោយមិនទាន់រៀបការ
រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងមាឌតូចល្អិតនាយក្រិន បានបង្ហើបពីគម្រោងរៀបការ បន្ទាប់ពីអ្នកទាំងពីរបានសម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយដោយមិនទាន់រៀបការ
រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងមាឌតូចល្អិតនាយក្រិន បានបង្ហើបពីគម្រោងរៀបការ បន្ទាប់ពីអ្នកទាំងពីរបានសម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយដោយមិនទាន់រៀបការ និងមានកូនប្រុសម្នាក់អាយុជាង១ខួបហើយ ។
ភរិយារបស់នាយក្រិន នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែមង្គលការរបស់ពួកគេអាចនឹងរៀបចំនៅដំណាច់ឆ្នាំក្រោយនេះ បន្ទាប់ពីនាយក្រិនវិលមកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ។
ភរិយារបស់នាយក្រិន នាងអាលីយ៉ា ហៅយ៉ាយ៉ា ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីពេល ថ្មីៗនេះថា នាង និងនាយក្រិន គ្រោងរៀបការនៅដំណាច់ឆ្នាំក្រោយ ដោយសារតែនាងត្រូវរង់ចាំនាយក្រិន វិលមកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ។ បើទោះបីជាពួកនាងនៅមិនទាន់ឈានដល់ពិធីមង្គលការក៏ដោយ ប៉ុន្តែដោយសារចិត្តស្រឡាញ់គ្នាដោយស្មោះស្ម័គ្រទៅ
វិញទៅមកនោះ ទើបពួកនាងសម្រេចចិត្តរួមរស់ជាមួយគ្នា ហើយមានកូនប្រុសម្នាក់អាយុជាងមួយខួបហើយ ។
បើតាមការអះអាងពីភរិយានាយក្រិន មូលហេតុដែលធ្វើឱ្យនាងសម្រេចជ្រើសរើសយកតារាកំប្លែងមាឌល្អិតរូបនោះជាស្វាមី គឺដោយសារតែនាងអាណិត និងស្រឡាញ់ចំពោះនាយក្រិន ហើយការជ្រើសរើសនេះមិនស្ថិតនៅក្រោមសម្ពាធអ្នកណាម្នាក់ឡើយ ។
នាងយា៉យា៉ និយាយថា «មុននឹងសម្រេចយកគ្នា រួមរស់ជាមួយគ្នានោះ យើងទាំងពីរបានឈ្វេងយល់ចិត្តគ្នាប្រហែលជា៣ឆ្នាំ ហើយខ្ញុំស្គាល់គាត់រយៈពេល៤ឆ្នាំ ។ ចំណែកការមានកូនមុនរៀបការនេះខ្ញុំនិងគាត់ក៏មិនដែលគិតពីអ្វីឡើយ សំខាន់យើងស្រឡាញ់គ្នា ហើយគាត់ក៏ស្រឡាញ់កូនដែរ» ។ នៅពេលដែលខ្ញុំជ្រើសរើសគាត់នោះ គឺខ្ញុំមិនដែលគិតពីកាយសម្បទាគាត់ និងអតីតកាលរបស់គាត់ឡើយ បញ្ហាសំខាន់គាត់ជាមនុស្សល្អសម្រាប់ខ្ញុំ ហើយគាត់តែងតែផ្តល់ឱ្យខ្ញុំគ្រប់បែបយ៉ាងទាំងការស្រឡាញ់ និងការយកចិត្តទុកដាក់ រហូតធ្វើឱ្យខ្ញុំមានគំនិតថា ស្រឡាញ់គាត់ស្មើនឹងជីវិតរបស់ខ្ញុំ» ។
មុននឹងមានភរិយាទី២នេះ នាយក្រិនធ្លាប់រៀបមង្គលការជាមួយនាងហ៊ិន ចាន់ធឿន ដែលជាជាងអ៊ុតសក់ នៅខេត្តព្រះសីហនុ ។ អ្នកទាំងពីរបានចូលរោងការ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ក្រោមការជួយជ្រោមជ្រែងពីនាយកុយ ដែលជាមេក្រុមកំប្លែងរបស់នាយក្រិន ។ ក្រោយពីបានកូនប្រុសម្នាក់មក ចំណងអាពាហ៍ពិពាហ៍របស់នាយក្រិន បានឈានដល់ផ្លូវបំបែកតាមផ្លូវច្បាប់នៅអំឡុងឆ្នាំ២០១១ ក្រោមហេតុផលមិនចុះសម្រុងនឹងគ្នា ។
ភរិយារបស់នាយក្រិន វ័យ២៥ឆ្នាំ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ នាងយា៉យា៉ កំពុងរៀបចំខ្សែជីវិតរបស់ខ្លួនជាមួយស្វាមីទៅថ្ងៃអនាគត ដោយពេលនេះនាងមានគម្រោងពង្រីកមុខរបរលក់ដូរដែលមានស្រាប់បន្ថែមទៀត ប៉ុន្តែនាងត្រូវរង់ចាំនាយក្រិនវិលមកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ៕
ចែករំលែកព័តមាននេះ