ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស ខេង នាយករដ្ឋ​មន្ត្រី​ស្តីទី​ប្រគល់​សញ្ញាបត្រ​​ដល់​និស្សិត​វិទ្យា​ស្ថាន​ស៊ីតិក​

9 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​លោក​ ស​ ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី​ បានអញ្ជើញ​ជា​គណៈ​អធិបតី​ក្នុងពីធី​ប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ថ្នាក់​បរិញ្ញា​បត្រ និងបរិញ្ញា​បត្រជាន់ខ្ពស់​នៃវិទ្យាស្ថាន​សុីតិក​ចំនួន១.៥៧៤នាក់ កាលពីវេលា​ព្រឹកថ្ងៃទី​១៧ ​មិថុនា ​២០១៤ នេះ ​ដែលរៀបចំឡើង​នៅ​​សាល​ប្រជុំវិទ្យាស្ថាន​ជាតិអប់រំ ស្ថិត​ក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ។

នាយក​រដ្ឋមន្ត្រីស្តីទី​ថ្លែង​ក្នុងពិធីនោះថា​ ការ​បញ្ចប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​និងបរិញ្ញាបត្រជាន់ខ្ពស់​ប្រកបដោយ​ជោគជ័យ​របស់​និស្សិត​នៃ​វិទ្យាស្ថាន​សុីតិកនេះ សបញ្ជាក់ឱ្យ​ឃើញ​ថា វិទ្យា​ស្ថាន​សុីតិកសម្រេច​បានស្នាដៃ​ដ៏ធំធេង​ក្នុងការលើក​កម្ពស់គុណ​ភាព​បណ្តុះ​បណ្តាល និងអភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​ប្រទេ​សជាតិ ស្របតាមគោល​នយោបាយ​អប់រំ បណ្តុះបណ្តាល​របស់ក្រសួង​អប់រំ យុវជន និងកីឡា ដែល​រាជរដ្ឋាភិបាលជានិច្ចកាលតែង​តែ​​យកចិត្តទុក្ខដាក់ខ្ពស់​ដល់​ការកសាង​ជំនាន់យុវវ័យសម្រាប់​បន្តវេន ។

តាងនាម​រាជរដ្ឋាភិបាលកម្ពុជា​ តាងនាម​សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​ក្នុង​នាម​លោកផ្ទាល់ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ​ បុគ្គ​លិកវិទ្យាស្ថាន​សុីតិក ដែលបាន​ប្រឹង​ប្រែង​បំពេញ​ការងារ​តាមតួនាទី និងភារកិច្ចរៀងៗ​ខ្លួន ជាពិសេសសូមថ្លែងនូវក្តីសរ​សើរដោយស្មោះ​ចំពោះក្មួយៗ​និស្សិតជ័យ​លាភីទាំង​អស់​ដែលខិត​ខំរៀនសូត្រ និងគោរព​វិន័យរបស់វិទ្យាស្ថាន​រហូតទទួលបាននូវ​ចំណេះដឹងសមតា​មបំណង​ប្រាថ្នា ។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព