ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជំទង់​ម្នាក់ និង​កុមារា២​នាក់​រំលោ.ភ​កុមារី​អាយុ​៨​ឆ្នាំ​​ក្នុង​បន្ទប់​ទឹក​សាលា​បុណ្យ​ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ក្មេង​ប្រុស​ជំទង់​ម្នាក់ និង​កុមារា២នាក់ទៀត​​​ត្រូវ​នគរ​បាល​មូល​ដ្ឋាន​ឃាត់ខ្លួន​ កាល​ពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៣ មករា ២០១៤ បន្ទាប់​ពី​ពួកគេ​នាំ​គ្នា​ចាប់រំលោ.ភ​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក​សាលា​បុណ្យ​មួយ​ស្ថិត​នៅ​ចំណុច​សន្ទុះ ស្ថិត​ក្នុង​ភូមិ​កោះ​ធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី​។

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ក្មេង​ប្រុស​ជំទង់​ម្នាក់ និង​កុមារា២នាក់ទៀត​​​ត្រូវ​នគរ​បាល​មូល​ដ្ឋាន​ឃាត់ខ្លួន​ កាល​ពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៣ មករា ២០១៤ បន្ទាប់​ពី​ពួកគេ​នាំ​គ្នា​ចាប់រំលោភ​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក​សាលា​បុណ្យ​មួយ​ស្ថិត​នៅ​ចំណុច​សន្ទុះ ស្ថិត​ក្នុង​ភូមិ​កោះ​ធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី​។

នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា កុមារាម្នាក់​ក្នុង​ចំណោម​៣​នាក់​ក្នុង​ករណី​ខាង​លើ​នេះ​ឈ្មោះ​ហឿន ពុន បបួល​កុមារា​២នាក់​ខាង​លើ និង​កុមារី​រង​គ្រោះ​ទៅ​លេង​ក្នុង​បន្ទប់​ទឹក​សាលា​បុណ្យ​។ ពេល​លេង​នោះ​ក៏​បាន​ឱ្យ​កុមារា​អាយុ​៧​ឆ្នាំ​រំលោភ​មុន​គេ បន្ទាប់​មក​កុមារា​អាយុ​១០​ឆ្នាំ​ និង​ក្រោយ​គេ​គឺ​កុមារា ​ហឿន ពុន ប៉ុន្តែ​ការរំលោភ​នេះ​មិន​បាន​ស៊ី​ជម្រៅ​ទេ​។

ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រួច​ពួក​គេ​បាន​ដើរ​ចេញ​ពី​បន្ទប់​ទឹក​​មក​វិញ ហើយ​លោក​តា​បង្កើត​របស់​កុមារី​រង​គ្រោះ​បាន​ទៅ​ទាន់​ឃើញ​ចៅ​ស្រី​គាត់​ក្នុង​ភាព​អាក្រាត​នៅ​ក្នុង​បន្ទប់​ទឹក​ក៏​បាន​សួរ​នាំ និង​ប្តឹង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​ឃាត់​ខ្លួន​​ជន​សង្ស័យ​តែម្តង។