ខេត្តរតនគិរី ៖ ផ្ទះមួយខ្នងធ្វើពីឈើប្រក់ក្បឿងត្រូវអគ្គិភ័យឆាបឆេះអស់សល់តែគ្រោងឆ្អឹងទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មករា ២០១៤ ស្ថិតនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយម្ចាស់មិននៅផ្ទះ គឺបានទៅធ្វើចំការដកដំឡូងនៅឆ្ងាយ ។
អគ្គិភ័យនេះមិនបណ្តាលឱ្យអ្នករស់នៅជិតខាងរងរបួស ឬស្លាប់ឡើយ គឺបានរថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះប៊ុន ធឿន ហៅហូ ចំណែកប្រពន្ធឈ្មោះស្រីពៅ ។


ចែករំលែកព័តមាននេះ