ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មាន​ទំនាស់​ក្នុង​គ្រួសារ​នាំ​កូន​ស្រី​​​អាយុ​៥ឆ្នាំ​មក​លោត​ទឹក​​សម្លា.ប់ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​មាន​ទំនាស់​ក្នុង​គ្រួសារ​​បាននាំ​កូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​​ជិះ​ម៉ូតូ​ឌុប​មកលើ​​ស្ពាន​ជ្រោយ​ចង្វារប៉ង​លោត​សម្លា.ប់ខ្លួន តែ​មិន​បាន​សម្រេច​ដោយ​សារ​ប៉ូលិស​យាម​​ស្ពាន​ និង​អ្នក​ដំណើរ​ជួយ​ឃាត់​ទាន់​​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ មករា ២០១៤ ​។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​មាន​ទំនាស់​ក្នុង​គ្រួសារ​​បាននាំ​កូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​​ជិះ​ម៉ូតូ​ឌុប​មកលើ​​ស្ពាន​ជ្រោយ​ចង្វារប៉ង​លោត​សម្លាប់ខ្លួន តែ​មិន​បាន​សម្រេច​ដោយ​សារ​ប៉ូលិស​យាម​​ស្ពាន​ និង​អ្នក​ដំណើរ​ជួយ​ឃាត់​ទាន់​​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ មករា ២០១៤ ​។

ស្ត្រី​ដែលប៉ង​លោត​សម្លាប់ខ្លួន​នេះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​អ៊ូ ចាន់​ណុន ហៅ​ស្រី​អូន អាយុ​៣១​ឆ្នាំ​ មាន​​ប្តី​ឈ្មោះ​សុខ ផាន់​ណារិទ្ធ​ អាយុ​៣១​ឆ្នាំ​ ជា​កម្មករ​លី​សែង​ ស្នាក់​នៅ​ផ្ទះ​ជួល​តាម​ផ្លូវ​រទេះ​ភ្លើង​ ស្ថិត​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ​។

មូល​ហេតុ​នៃ​ការ​ប៉ង​សម្លាប់ខ្លួន​នេះ ត្រូវ​បាន​ស្ត្រី​ឈ្មោះ​អ៊ូ ចាន់ណុន រៀប​រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​បាន​ដើរ​ស៊ី​ចាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាត់​ពី​ផ្ទះ​បី​ថ្ងៃ​ហើយ ​លុះ​ពេល​ត្រឡប់​មក​​វិញ​នាង​បាន​សួរ​នាំ​រឿង​លុយ​កាក់​ ក៏​កើត​ទៅ​ជា​​ទំនាស់​គ្នា​ឈាន​ដល់​ប្រើ​ហិង្សា​មក​លើ​នាង​​ ហើយបាន​បង្ខាំង​ទុក​កូន​ស្រី​២នាក់​នៅ​ក្នុង​ផ្ទះមិន​ឱ្យ​ចេញ​ក្រៅ ​និង​ចាក់​សោ​មិន​ឱ្យ​នាង​ចូល​ផ្ទះ​ទៀតផង​ទើប​នាង​សម្រេច​ចិត្ត​នាំ​កូន​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ឌុប​មក​លោត​ទឹក​សម្លាប់ខ្លួន​តែម្តង​ទៅ​។