ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចរា​ចរណ៍​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ត្រួត​ពិនិត្យ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង ​និង​ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ម៉ូតូអ​ត់​មាន​កញ្ចក់​មើល​ក្រោយ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ សមត្ថ​កិច្ច​ចរា​ចរណ៍​ជើង​គោក​មក​ពី​ស្រុក​សា​លា​ក្រៅ ​ក្រុង​-ខេត្ត​ នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន​ បា​នចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ ដោយ​ត្រួត​ពិនិត្យ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង​ ការ​បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​ការ​ប្រើ​ប្រាស់​ម៉ូតូ​អត់​មាន​កញ្ចក់​មើល​ក្រោយ។​

ខេត្ត​ប៉ៃ​លិន ​៖ សមត្ថ​កិច្ច​ចរា​ចរណ៍​ជើង​គោក​មក​ពី​ស្រុក​សា​លា​ក្រៅ ​ក្រុង​-ខេត្ត​ នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន​ បា​នចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ ដោយ​ត្រួត​ពិនិត្យ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង​ ការ​បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​ការ​ប្រើ​ប្រាស់​ម៉ូតូ​អត់​មាន​កញ្ចក់​មើល​ក្រោយ។​

ការ​ចុះ​ប្រតិ​បត្តិ​ការ​នេះ ​ធ្វើ​ឡើង​ចាប់​ពី​វេលា​ម៉ោង ​៥ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​២៣​ មករា ​២០១៤ ​ស្ថិត​នៅ​ចំណុច​ខាង​លិច​ចំណត​រថ​យន្ត​ថ្មី ​ក្បែរ​សណ្ឋា​គារ​ហង្ស​មាស ​ក្នុង​ភូមិ​អូរ​តា​ពុក​លើ ​សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ ដឹក​នាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ត្រី ​ទី ​ឡុង ​អនុ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ក្រសួង​មហា​ផ្ទៃ ​ដោយ​មាន​សមត្ថ​កិច្ច​ចរាច​រណ៍​ជើង​គោក ​ចំនួន ​៣៧​នាក់។​

លោក​ឧត្ត​មសេនីយ៍​ត្រី ​ទី ​ឡុង ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពីបា​ន​រៀន ​និង​បង្រៀន​មេ​រៀន​វគ្គ​បណ្តុះ​បណ្តាល ​ស្តី​ពី​ការ​បើក​ប​រក្រោម​ឥទ្ធិ​ពល​នៃ​ជាតិ​ស្រវឹង ​និង​ការមិ​នពា​ក់​មួក​សុវត្ថិ​ភាព​រួច​មក​ លោក​ក៏​បាន​ដឹក​នាំ​សមត្ថ​កិច្ច​ចរា​ចរណ៍​ជើង​គោក ​ដែល​មក​ពី​ស្រុក​សា​លា​ក្រៅ ​ក្រុង ​និង​ខេត្តប៉ៃ​លិ​ន ​ដើម្បី​អនុ​វត្ត​មេ​រៀន ​ដែល​ពួក​គេ​បាន​រៀន​រយៈ​ពេល ​១​ថ្ងៃ​ ពេញ​កន្លង​មក​។ គោល​បំណង​នេះ ​សមត្ថ​កិច្ច​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ក្រោយ​ថ្ងៃ​អនុវត្ត​មេ​រៀន​នេះ​ត​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ណា ​ដែលបើ​ក​បរ​ម៉ូតូមិ​នពា​ក់​មួក​សុវត្ថិ​ភាព​ សេព​គ្រឿង​ស្រវឹ​ង និង​បើក​បរ​ម៉ូតូ​អត់​មាន​កញ្ច​ក់មើ​លក្រោយ​ជា​ដើម។​

លោក ទី​ ឡុ​ង ​ក៏​ឲ្យ​សមត្ថ​កិច្ច​ចរា​ចរណ៍​ចែក​ខិត​បណ្ណដ​ល់​ប្រជា​ពល​រដ្ឋ​ ដែល​បើក​បរ​ម៉ូតូ​មិន​គោរព​ច្បាប់​ចរា​ចរណ៍​ម្នាក់​មួយ​សន្លឹក​ផង​ដែរ​ ដើម្បី​ទុក​អាន​នៅ​ផ្ទះ​ដោយ​បាន​ដាក់​ថា ​ការ​ពារ​ជីវិត​អ្នក​ កុំ​បើក​បរ​ក្រោយ​ពេល​ពិសារ​គ្រឿង​ស្រវឹង​ ហាម​ពិសារ​ជាតិ​ស្រវឹង ​ដែល​មាន​អត្រា​ជាតិ​អាល់​កុល​ចាប់​ពី ​០,២៥​មីលី​ក្រាម ​ក្នុង ​១​លីត្រ​ខ្យល់​ ឬ​ចាប់​ពី ​០,៥​ក្រាម ​ក្នុង​ ១​លីត្រ​ឈាម ​ឡើង​ទៅ។ ​

ហើយ​ការ​ផាក​ពិន័យ ​បើ​ពិនិត្យ​ឃើញ​ជាតិ​អាល់​កុល​ ចំនួន ​០,២៥-​០,៣៩​មី​លី​ក្រាម​ ក្នុង​ ១​លីត្រ​ខ្យល់ ​អ្នក​បើក​បរ​ម៉ូតូ​ត្រូវ​ផាកពិ​ន័យ​ ចំនួន ​៦​ពាន់​រៀល ​អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ ត្រូវ​ផាក​ពិន័យ ​១២.០០០​រៀល ​អ្នក​បើក​បរ​រថ​យន្ត​ធុន​ធំ ​ត្រូវ​ផាក​ពិន័យ ​២៥.០០០​រៀល ហើ​យបើ​​កម្រិត​អាល់​កុល​ច្រើន​ជាង​នេះ អា​ច​ជាប់​ពន្ធនា​គារ​។​

 

លោក ​ទី ​ឡុង ​បញ្ជាក់​ទៀត​ថា​ គ្រាន់​តែ​ឲ្យ​សមត្ថ​កិច្ច​ចរា​ចរណ៍​ជើង​គោក​ចុះ​ស្ទាប​ស្ទង់​នូវ​អ្វី​ ដែល​បាន​រៀន​រួច​កន្លង​មក ​ស្រាប់​តែ​ពិនិត្យ​ឃើញ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​បើក​បរ​ម៉ូតូ​នៅ​ពេល​យប់​មិន​ពាក់​មួក​សុវត្ថិ​ភាព​រហូត​ដល់​ទៅ ​៦១​ភាគ​រយ​ ឯ​ណោះ​ ខណៈ​ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ត្រឹម​តែ​រយៈ​ពេល ​១​ម៉ោង ​ប៉ុណ្ណោះ។

​ដូច្នេះ​ លោក​ក៏​សូម​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ទទូច ​និង​ក្រើន​រំលឹក​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​ប៉ៃ​លិន​ ក៏​ដូច​ជា​នៅទូ​ទាំង​ប្រទេស​ សូម​ឲ្យ​ពាក់​មួកសុ​វត្ថិ​ភាព​ ខណៈ​ពេល​បើក​បរ​ម៉ូតូ ​ហើយ​ត្រូវ​តែ​ដាក់​គន្លឹះ​ខ្សែ​មួក​ផង ​ដើម្បី​ជៀស​វាង​ករណី​គ្រោះ​ថ្នាក់​ដល់​ក្បាល​ ទោះ​ជា​បើក​បរ​ពេល​យប់ ​ឬ​ថ្ងៃ ​ក៏​ដោយ​ត្រូវ​ប្រើ​មួក​ជា​និច្ច​ ហើយ​ច្បាប់​ថ្មី​នឹង​ចេញឆា​ប់ៗ​ ខាង​មុ​ខនេះ ​ដោយ​អ្នក​បើក​បរ​ និង​អ្នក​ជិះ​ពី​ក្រោយ ​ក៏​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​ដូច​គ្នា៕​